កុំព្យូទ័រថេប្លេងថ្មីបំផុតទាំង ២ របស់ Apple ទើបតែត្រូវបាន Best Buy បញ្ចុះតម្លៃ ដើម្បីទាក់ទាញ
អ្នកប្រើប្រាស់ ក្នុងឱកាសបុណ្យចុងឆ្នាំ ២០១៤។

ក្រោយពីថ្ងៃបុណ្យ Black Friday អ្នកប្រើប្រាស់នឹងមានឱ្យកាសល្អ ក្នុងការទិញផលិតផលបញ្ចុះ
តម្លៃ សម្រាប់បណ្ដាថ្ងៃបុណ្យចុងឆ្នាំ។ ក្រុមហ៊ុន Best Buy ទើបតែធ្វើការបញ្ចុះតម្លៃទំនិញចំនួន ២
មុខរបស់ខ្លួន នោះគឺ ថេប្លេត iPad Mini 3 និង iPad Air 2 របស់ Apple ។ ជាក់ស្ដែង iPad Mini 3 នឹង
បញ្ចុះតម្លៃ ១០០ដុល្លារអាមេរិក សម្រាប់កំណែ ១២៨GB និង ៧៥ដុល្លារ សម្រាប់កំណែ ៦៤GB និង
ចញ្ចុះ ៥០ដុល្លារ សម្រាប់កំណែ ១៦GB។ ចំណែក iPad Air 2 វិញ ត្រូវបានបញ្ចុះតម្លៃ ៥០ដុល្លារ
អាមេរិក។

ថេប្លេត iPad Air 2 របស់ Apple

តម្លៃខាងលើ សុទ្ធតែត្រូវបានអនុវត្តចំពោះកំណែមាន Wi-Fi និងប្រព័ន្ធ 4G ។ ដូច្នេះ តម្លៃរបស់
iPad Air 2 ពេលនេះ នៅត្រឹម ៤៥០ដុល្លារ និង iPad Mini 3 នៅត្រឹម ៣៥០ដុល្លារ សម្រាប់កំណែ
ទាបបំផុត មិនមានប្រព័ន្ធ 4G ។ នេះគឺជាឱកាសល្អ ចំពោះអ្នកដែលកំពុងស្វែងរកកុំព្យូទ័រថេប្លេត
ឬធ្វើជាអំណោយសម្រាប់ញាតិមិត្ត ក្នុងបុណ្យចូលឆ្នាំសកល។

iPad Air 2 និង iPad Mini 3 គឺជាថេប្លេតថ្មីបំផុត ដែលទើបត្រូវបាន Apple បញ្ចេញលក់ កាលពី
មុននេះមិនយូរប៉ុន្មាន។ iPad Air 2 ទទួលបានការចាប់អារម្មណ៍ច្រើន ដោយសារតែរូបរាងដ៏ស្ដើង
របស់វា រួមនឹងគ្រឿងម៉ាស៊ីនខ្លាំងក្លា ដូចជា RAM 2GB ប្រូសេសឺរ A8X ។

ថេប្លេត iPad Mini 3

ចំណែក iPad Mini 3 ហាក់មិនត្រូវបានគេចាប់អារម្មណ៍ប៉ុន្មាន ដោយសារគ្រឿងម៉ាស៊ីនប្រហាក់
ប្រហែលនឹងកំណែរាមច្បងរបស់វា។ ម្យ៉ាងទៀត ចំនុចតែមួយគត់ដែលត្រូវបានកែប្រែ នោះគឺ
គ្រាប់ចុច Touch ID។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/Best Buy