CamNews

កម្ពុជាបញ្ជូន ឧទ្ធម្ភាគចក្រ ៤គ្រឿង និងនាវា២គ្រឿង ចុះរុករកការ បាត់យន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤នេះ ក្រសួងការពារជាតិ ក្រោមការបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានបញ្ចូនឧទ្ធម្ភាគចក្រ ចំនួនបួនគ្រឿង និងនាវាចំនួនពីរគ្រឿង ទៅកាន់តំបន់ព្រំដែន សមុទ្រកម្ពុជា វៀតណាម ដើម្បីចុះជួយរុករកយន្តហោះ ប្រភេទMH370 របស់ម៉ាឡេស៊ី ដែលបានបាត់កាលពី ២សប្តាហ៍មុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទូលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រចំនួនបួនគ្រឿង មានប្រភេទZ9 និងនាវាគឺប្រភេទP46 ត្រូវបានបញ្ជូនទៅកាន់តំបន់ដែនសមុទ្រកម្ពុជាវៀតណាម។

ជាមួយគ្នានោះសេចក្តីប្រកាសបានបន្តថា ក្រសួងការជាតិការពារជាតិកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់ខ្លួនយន្តហោះរបស់ម៉ាឡេស៊ី កាលពីពេលកន្លងទៅនោះ មិនតែប៉ុណ្ណោះក្រសួង ក៏បានចូលរួមរំលែក ទុក្ខចំពោះគ្រួសារ ដែលជនរងគ្រោះបានបាត់បង់នោះដែរ។

សេចក្តីប្រកាសដដែលបានបន្តថា ”ក្រសួងការពារជាតិសូមសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុ នៃការបាត់យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីជើងយន្តហោះលេខMH370 ពីទីក្រុងកូឡាឡាំពូរ ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤នោះ។ជាមួយនឹងការបាត់បង់ដំណឹងរបស់ យន្តហោះ ខាងលើនេះ ក្រសួងការពារជាតិសូមចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងធំធេង ចំពោះគ្រួសារញាតិ មិត្តអ្នកដំណើរអាកាសយានិក និងបុគ្គលិកចំនួន២៣៩នាក់ ដែលបានបាត់ដំណឹងរហូតមកដល់ពេលនេះ”។

ទាក់ទងនឹងការបញ្ចូននាវានិងឧទ្ឋម្ភកចក្រ ដើម្បីជួយរុករកយន្តហោះរបស់ម៉ាឡេស៊ីដែលបានបាត់ខ្លួននោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចសុំការអធិប្បាយបន្ថែមពីររដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានទេ ដោយទូរស័ព្ទមិនចូល តែយ៉ាងណាក្តីឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជារការរងនៃកងទ័ពជើងទឹកនិងជា មេបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខ លំហសមុទ្របានបញ្ជាក់ថា នាវាចំនួនពីរគ្រឿង នោះ បានបញ្ជូនចេញពីរសមុទ្ររាមខេត្តព្រះសីហនុហើយកាលពីវេលាម៉ោង៦ ល្ងាច ថ្ងៃទី១៨ ខែមីនានេះ បន្ទាប់ពី មាន ការបញ្ជាររបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ទៀ បាញ់ ប៉ុន្មានម៉ោងមុននេះ។

បើយោងតាមឧត្តមនាវីឯក ដដែលបានបន្តថា នាវាដែលកម្ពុជាបានបញ្ជូនទៅនោះគឺបានផ្ទុកនាវឹក ចំនួន២៥នាក់ក្នុងនាវីនីមួយៗ ហើយពួកគេនឹងបញ្ជូនទៅកាន់កោះនីមួយៗដែលជាប់នឹងព្រំដែន សមុទ្ររបស់វៀតណាម ដែលមានការសង្ស័យនោះ។

សូមបញ្ជាក់ថាយន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីប្រភេទ MH370 បានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ទី៨ ខែមីនា កន្លងទៅនេះ ហើយការបាត់បង់នេះកំពុងតែមានការសង្ស័យជាច្រើនដោយមូលដ្ឋានខ្លះថា ធ្លាក់ចូលក្នុងសមុទ្រចិនខាងត្បូង និងខ្លះទៀថ ថាដែនសមុទ្រឥណ្ឌា ខ្លះទៀតថាជាករណីប្លន់ និងភារវកម្មជាដើម។ តែទោះបីជាយ៉ាងណា ក៏ដោយរហូតមកដល់ពេលនេះ មានប្រទេសមហាអណាច ជាច្រើនដែលធ្លាប់អួត ខ្លួនថាខ្លាំងនោះ ក៏ពុំទាន់អះអាង ពីប្រភពច្បាស់លាស់ ថាយន្តហោះនោះ បាត់ដោយសារអ្វីនោះដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល