ក្រុមចំរៀងស្រីរបស់កូរ៉េដែលមានឈ្មោះល្បីល្បាញ 2NE1 ក៏បាននៅក្នុងហេតុការណ៏ដ៏គួរអោយរន្ធត ដែលបានកើតឡើងនៅប្រទេសជប៉ុនកាលពី ថ្ងៃទី 11 ខែមីនា ឆ្នាំ 2011 នេះផងដែរ។ Dara សមាជិករបស់ក្រុម 2NE1 បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីរូបនាងនិងសមាជិកក្រុម បានមក ដល់ប្រទេសកូរ៉េវិញកាលពី ថ្ងៃទី 12 ថា នៅហេតុការណ៏រញ្ជួយដីបានកើតឡើង រូបនាងនិងក្រុម បានស្ថិត ក្នុងសណ្ឋាគារមួយ ក្នុងទីក្រុង Tokyo នៅជាន់ទី 34។ ហេតុការណ៏បានធ្វើអោយពួកគេភិតភ័យយ៉ាងខ្លាំង ហើយបើទោះជាពួកគេបានមកដល់ កូរ៉េ វិញក៏ដោយក៏នៅតែភ័យខ្លាច និងគិតទីទិដ្ឋភាពដែលបានកើត នៅពេលដែលពួកគេនៅក្នុងសណ្ឋាគារនោះ។
Dara ក៏បានប្រាប់បន្តថា នៅពេលការរញ្ជួយបានបញ្ចប់ ពួកបានដើរចុះពីជាន់ទី 34 មកដីវិញដោយភាព ភ័យខ្លាច ហើយត្រូវបានជំលៀសទៅកន្លែងដែលមានសុវត្ថិភាព។ តែអ្វីដែលពួកគេបារម្ភបំផុតគឺ ក្រុមអ្នកគាំ ដែលឈរចាំពួកគេនៅខាងមុខសណ្ឋាគារនៅពេលដែល ការរញ្ជួយបានកើតឡើង។