សាជីវកម្ម Ericsson បានឲ្យដឹងថា ពួកគេកំពុងតែអនុវត្ត សាកល្បងនូវបច្ចេកវិទ្យា Mobile Network 5G - ជំនាន់បន្ទាប់របស់ 4G LTE បច្ចុប្បន្ននេះ ជាមួយនឹងល្បឿនលឿនជាងមុន ជាច្រើនដង។ តាម រយះនេះ Network 5G ក្នុងពេលអនាគត បើតាមការរំពឹងទុក វានឹងផ្តល់ល្បឿនក្នុងការផ្ទេរទិន្នន័យ ក្នុងកំរិតអតិបរមាដ៏ខ្ពស់គឺ 5Gbps ពោលគឺ 5 gigabits ក្នុងមួយវិនាទី។ បើសិនជាអ្នកមិនអាចស្រមៃ គិតថា វាមានល្បឿនលឿនដល់កំរិតណានោះ អ្នកអាចក្រឡេកមើលទៅបច្ចេកវិទ្យា Network 4G LTE- Advanced បច្ចុប្បន្ននេះ ដែលមានកំរិតអតិបរមាត្រឹមល្បឿន 225Mbps ពោលគឺ 225 megabits ក្នុងមួយវិនាទីប៉ុណ្ណោះ។ ជាឧទាហរណ៍ដើម្បីឲ្យកាន់តែងាយយល់ គឺជាមួយនឹងប្រព័ន្ធ 5G អ្នកចំណាយពេលតែ 80 វិនាទីតែប៉ុណ្ណោះ ក្នុងការដោនឡូតរឿងភាគមួយដែលមានទំហំ 50GB។

Ericsson សង្ឃឹមថា នឹងពាំនាំយកបច្ចេកវិទ្យាប្រព័ន្ធ 5G ដាក់ប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ 2020 ហើយកន្លែងដែលសាកល្បងដំបូងគេ គឺអាចនៅតាមតំបន់អាមេរិកខាងជើង កន្លែងដែលប្រព័ន្ធ 4G LTE ធ្លាប់ទទួលបានការពេញនិយមកន្លងមក។

ក្រៅពីអាមេរិចខាងជើង យោងតាមប្រភពពី Ericsson ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏ជាប្រទេស ដែលមានការចាប់អារម្មណ៍ខ្លាំងលើប្រព័ន្ធ 5G ដែរ ហើយពួកគេក៏នឹងអាចចាប់ដៃគ្នា ស្រាវជ្រាវ និង យកមកអនុវត្ត ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ជាក់ស្តែង Ericsson គិតថា យ៉ាងហោចណាស់ នៅក្រោយឆ្នាំ 2020 ទើបប្រព័ន្ធ 5G អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាច្រើននាក់ អាចប្រើ ប្រាស់វាបាន៕

ប្រែសម្រួល៖ សិលា
ប្រភព៖ cnet & tinhte