គេហទំព័រ MacRumors បានជឿជាក់ថា iPhone ថ្មីនឹងមានមេម៉ូរីក្នុង ឡើងដល់ទំហំ 128GB និង
មានបន្ថែម Version ថ្មីមួយទៀតដែលមានពណ៌ មាស។

ជាមួយទំហំមេម៉ូរីក្នុងឡើងដល់ 128 GB គឺច្រើនជាងដល់ទៅពីរដង សំរាប់ទំហំអតិបរមាដែល
មានសព្វថ្ងៃគឺ 64 GB ហើយលទ្ធភាពច្រើន Apple នឹងបញ្ឈប់ការផលិត Version ដែលមានទំហំ
16 GB ចាប់ពីម៉ូដែល iPhone 5S ឡើងទៅ។

ប្រពភព័ត៌មានពី MacRumors បានបន្ថែមឲ្យដឹងថា Apple នឹងបំពាក់ដល់ iPhone 5S នូវ CPU A7
RAM 1 GB ក៏ត្រូវបានអាប់ឌេតឡើង bandwidth  LPDDR3 ខ្ពស់ជាងច្រើនបើប្រៀបជាមួយ
LPDDR2 នៅលើ iPhone 5។

Apple អាចនឹងធ្វើការបង្ហាញខ្លួន iPhone 5S ជាមួយនឹងប៊ូតុងធ្វើពីធាតុ សាហ្វៀ រួមនឹង Feature
Scan ម្រាមដៃ។ ទន្ទឹមនឹងនោះ iPhone តំលៃទាប ក៏អាចនឹងត្រូវបានធ្វើការបង្ហាញខ្លួននៅក្នុង
ព្រឹត្តិការណ៍របស់ Apple នៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខនេះ ផងដែរ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview