ភ្នំពេញ៖ ប្រជាពលរដ្ឋខេត្តកំពត ទាំង ព្រះសង្ឃ សិស្ស និស្សិត និងបញ្ញវន្ត គណៈកម្មការអាចារ្យ គ្រូពេទ្យ កម្មករ កសិករ សកម្មជន គណបក្សសង្រ្គោះជាតិ បានបាចខិតប័ណ្ណ ជាច្រើនសន្លឹក ទាមទារបណ្តេញលោក ជា ប៉ូច តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចេញពីដំណែងជាលើកទី២។

កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៥កន្លងមក ក៏មានជនអនាមឹកមួយក្រុមបានបាចខិត្តប័ណ្ណរាប់រយសន្លឹក ដោយបានស្នើឲ្យ លោក សម រង្ស៊ី និងលោក កឹម សុខា ដកតំណាងរាស្រ្ត ជា ប៉ូច ដែលជាប្រធានក្រុមការងារ គណបក្សសង្គ្រោះជាតិខេត្តកំពតចេញពីតំណែងផងដែរ ។

ប៉ុន្តែទោះបីជាយ៉ាងណារហូតមកដល់ថ្ងៃទី១៦ មិថុនានេះ មិនទាន់មានឃើញការឆ្លើយតបពី មេបក្សទាំងពីរ នៅឡើយទេ។

ចំណែកខិត្តប័ណ្ណអនាមឹកនៅថ្ងៃទី១៣ ខែមិថុនា ស្រដៀងទៅនឹងខិត្តប័ណ្ណកាលពីថ្ងៃទី៣០ ឧសភា ដោយស្នើឲ្យលោក ជា ប៉ូច ចាកចេញពីខេត្តកំពត។

ក្នុងលិខិតអនាមឹកជាលើកទី២នេះ បានបង្ហាញថា លោកជា ប៉ូច ជាមនុស្សអាត្មានិយម គាបសង្កត់មកលើពលរដ្ឋ និងសកម្មជន សន្យាផ្តល់មុខតំណែងនិងតួនាទីខ្ពស់ទៅមនុស្សផ្សេងទៀតដែលគេផ្តល់លាភសការៈជូនលោក។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានព្យាយាមទាក់ទងទៅលោក ញ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្ស សង្រ្គោះជាតិ ដើម្បីសុំបកស្រាយពីការស្នើឲ្យដកដំណែងលោក ជា ប៉ូច ប៉ុន្តែលោកមិនទទួលទូរស័ព្ទ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល