ព័ត៌មានអន្តរជាតិ ៖ យប់ថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបោលបុកបង្កាន់ ដៃការពារសន្តិសុខ នៃស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំទីក្រុង សៀងហៃ ប្រទេសចិន នោះ បាន បណ្តាលអោយ បុរសជាសន្តិសុខជនជាតិចិនម្នាក់ រងរបួស នេះបើយោងតាម ការដកស្រង់ សម្រង់អត្ថ បទសារព័ត៌មានបរទេសរដ្ឋចិន ស៊ិនហួរ ។

សេចក្តីថ្លែងការណ៍រួមបញ្ជាក់អោយដឹង ព្រឹកថ្ងៃសុក្រនេះ មានសំណាក គម្រូ យោងមន្រ្តីប៉ូលីសក្រុង សៀងហៃនោះអោយដឹងថា ៖ រថយន្ត តូយូតា ពណ៌ ខ្មៅមួយគ្រឿង ស្លាក លេខ ផ្លូវការពីខេត្ត Fujian ភាគខាងត្បូង ឆៀងខាងកើត ប្រទេសចិន នោះ បានបើក តាមបណ្តោយផ្លូវ South Urumqi Road មាន វិនាទីមួយនេះ បានងាករេទៅខាងស្តាំ និងបន្តបុកទាំងកម្រោល តែម្តង ទៅនឹងស្ថានកុងស៊ុល សហរដ្ឋ អាមេរិក ចំពីមុខច្រកចេញចូល នាវេលាម៉ោង ៩ និង ៤៣ នាទីយប់ ។ ភ្លាមៗ មន្រ្តីប៉ូលីសប្រចាំការក្បែរ ទីនោះ ក៏ដូចជា ឆ្មាំ ស្ថានកុងស៊ុល បានធ្វើការចាប់ឃាត់ខ្លួន អ្នកបើកបរ ។

អ្នកបើកបរ ត្រូវបានគេស្គាល់អត្តសញ្ញាណអោយ ដឹងថា មានឈ្មោះ លោក Liu Daojie វ័យ ៣៥ ឆ្នាំ ជា ពលរដ្ឋមកពីទីក្រុង Sanming ខេត្ត Fujian អះអាងអោ យដឹងថា លោក បានបើកដំណើរការអាជីវកម្ម ក្រុមហ៊ុនធំមួយ នៅក្នុងខេត្ត ហើយចលករជម្រុញអោយ កើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍លើក នេះឡើង ពីព្រោះតែលោកមានអារម្មណ៍ថាមានមនុស្ស តាម ចង់សម្លាប់គាត់ ដូច្នេះហើយ គាត់ត្រូវតែ បង្កឡើងនូវឧបទ្ទេវហេតុអ្វីមួយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សម្នា ។

"ជាការពិត ខ្ញុំបាទ បានបើករថយន្តពី Hangzhou មកសៀងហៃ នៅថ្ងៃនេះ ខណៈ បានឃើញស្ថានកុង ស៊ុលសំបូរទៅដោយមន្រ្តីប៉ូលីសនោះ ខ្ញុំក៏បានសម្រេចចិត្តបើករថយន្ត បុក ចូលតែម្តង ។ " បើទោះជា មានការគូសបញ្ជាក់ ពីសំណាក់ បុរសបង្កហេតុយ៉ាងណាក៏ដោយចុះ មន្រ្តីប៉ូ លីស បញ្ជាក់អោយដឹងថា ករណីនេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត ថាតើ បុរសរូបនេះ ពិតជាសេពគ្រឿងស្រវឹង ឬគ្រឿងញៀន រួចបើកបរ ឬក៏យ៉ាងណា បន្ទាប់ ពីការសាកសួរចម្លើយ ជាមួយ នឹងគាត់ ហាក់បីដូចជា ឆ្លើយមិនច្បាស់ការណ៍ ស្រពិចស្រពិល ភ្លេចមុខភ្លេចក្រោយជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ