CamNews

នារីវ័យក្មេង ២នាក់ បើករថយន្តសេលីកា លឿនជ្រុល ឡើងលើខឿន បុកបង្គោលភ្លើង ក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ បានបណ្ដាលឲ្យនារីវ័យក្មេងស្រស់ស្អាត ២នាក់ ត្រូវរងរបួសធ្ងន់ បន្ទាប់ពីពួកគេទាំងពីរ បានបើករថយន្តម៉ាកសេលិកា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2N-0269 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវសុធារស់ ហើយបានជ្រុលចង្កូតទៅឡើងលើខឿន ធ្វើឲ្យក្រឡាប់បោកផ្ទប់ គាបជាប់និងបង្គោលភ្លើង បាស់ជើងឡើងលើទ្រមេឃ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ថ្ងៃទី០៦ ខែមីនា ឆ្នាំ០១៤ នៅចណុចមុខស្ថានទូតសូវៀត សង្កាត់ ទន្លេបាសាក់ ខណ្ឌចំកាមន ក្នុងហេតុការណ៍នេះ បានធ្វើឲ្យនារី២នាក់ រងរបួសធ្ងន់ ត្រូវបានបក្ខពួកដឹកតាមម៉ូតូ យកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

យោងតាម សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេងស្រស់ស្អាតទាំង ពីរនាក់នោះ បើករថយន្តបោះពួយលឿន ដូចហោះ ហើយរ៉េចង្កូតពេញផ្លូវ ទំនងជាស្រវឹងស្រា លុះមកដល់កន្លែងកើតហេតុ ក៏រ៉េចង្កូតឡើងលើខឿន ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើង និងបោកផ្ទប់ជាប់បង្គោលភ្លើង ។ សាក្សី ដដែលបានបន្តទៀតថា នៅក្រោយពេលកើតហេតុ គេបានឡើងលើខឿន គ្នីគ្នារបស់បនារីរងគ្រោះ ចូលមកយកនារីរងគ្រោះ ដឹកតាមម៉ូតូយកទៅសង្គ្រោះភ្លាមៗ ផងដែរ។

ក្រោយពេលកើតហេតុបានមួយសន្ទុះ សមត្ថកិច្ចក៏បានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល