រណសិរ្សសាមគ្គីអាវក្រហមដើម្បីលិទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ (UDD) បានអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការហាមឃាត់អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី លោកស្រី Yingluck Shinawatra ពីការប្រមូលមូលផ្ដុំគ្នា នៅឯតុលាការនៅខែក្រោយ ដោយនិយាយថា ការហាមឃាត់នេះ អាចនាំឱ្យមានការប្រឈមមុខដាក់គ្នា។

នាយកដ្ឋានព្រហ្មទណ្ឌរបស់តុលាការកំពូល ទទួលបន្ទុកដោះស្រាយរឿងក្ដីមន្រ្ដីកាន់តំណែងនយោបាយ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចេញសេចក្ដីសម្រេច នៅថ្ងៃទី ២៥ ខែសីហាថា តើលោកស្រីយីងឡាក់ មានទោសចំពោះការមិនគោរពភារកិច្ច ក្នុងការដោះស្រាយការសន្យាចំពោះគម្រោងស្រូវរបស់រដ្ឋាភិបាលរបស់លោកស្រី ឬយ៉ាងណា។ អតីតនាយករដ្ឋមន្ត្រីរូបនេះ នឹងចេញសេចក្តីថ្លែងការណ៍ដោយផ្ទាល់មាត់លើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី ០១ខែសីហា។

អ្នកគាំទ្រជាង ១,០០០ នាក់ បាននាំគ្នាបង្ហាញការគាំទ្រដល់លោកស្រី យីងឡាក់ នៅឯតុលាការ កាលពីថ្ងៃសុក្រ នៅពេលដែលលោកស្រី បានចូលរួមសវនាការស្ដាប់ការផ្ដល់សក្ខីកម្មរបស់សាក្សីលើកចុងក្រោយរបស់លោកស្រី។ ការរំពឹងទុក បានផ្ទុះឡើងថា អ្នកគាំទ្រជាច្រើនរបស់លោកស្រី នឹងប្រមូលផ្ដុំគ្នាដើម្បីបង្ហាញពីការគាំទ្រខាងសីលធម៌របស់ខ្លួន នៅខែក្រោយ។

មេដឹកនាំក្រុមអាវក្រហម លោក វ៉េង តូជីរ៉ាកាន បាននិយាយកាលពីថ្ងៃសៅរ៍ថា ការគំរាមកំហែងរបស់នាយករដ្ឋមន្រ្តី Prayut Chan-o-cha ប្រឆាំងនឹងអ្នកគាំទ្ររបស់លោកស្រី យីងឡាក់ មុនពេលការបង្ហាញខ្លួន នៅតុលាការ កាលពីថ្ងៃសុក្រ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកស្រី កាន់តែមានចំនួនច្រើនឡើង នៅថ្ងៃនោះ។

អ្នកគាំទ្រ មានឆន្ទៈរួចមកហើយ ក្នុងការផ្តល់ការលើកទឹកចិត្តដល់លោកស្រី យីងឡាក់ ហើយនៅពេលរដ្ឋាភិបាលព្យាយាមរារាំងពួកគេមិនឱ្យប្រមូលផ្ដុំគ្នា ពួកគេបែរជាបង្ខាញខ្លួនមកកាន់តែច្រើនទៅវិញ។ លោកវេន បានមានប្រសាសន៍ថា៖ "ខ្ញុំចង់ផ្តល់យោបល់ខ្លះដល់លោកឧត្តមសេនីយ៍ ប្រាយុទ្ធថា នៅថ្ងៃទី ០១ និងថ្ងៃទី ២៥ ខែសីហា លោកមិនគួរហាមឃាត់មនុស្សមិនឱ្យមកប្រមូលផ្ដុំគ្នាគ្រាំទ្រលោកស្រី យីងឡាក់ ម្តងទៀតទេ បើមិនដូច្នេះទេ អ្នកចូលរួម នឹងមានចំនូនច្រើនជាងកាលពីថ្ងៃសុក្រទៅទៀត ហើយការដោះស្រាយលើប្រជាជន នៅមុខតុលាការ នឹងមានការលំបាក"។

លោក Somkid Cheukong អតីតសមាជិកសភារបស់គណបក្សភឿថៃ ប្រចាំនៅខេត្ត Ubon Ratchathani បាននិយាយថា៖ “ប្រសិនបើមានកំហុសកើតឡើង រដ្ឋាភិបាលនឹងបង្កការខូចខាតដល់ខ្លួនឯង»។ អ្នកគាំទ្រលោកស្រី យីងឡាក់មកផ្ដុំគ្នា នៅតុលាការដើម្បីផ្តល់ការលើកទឹកចិត្ត ដល់អតីតនាយករដ្ឋមន្ត្រីរូបនេះប៉ុណ្ណោះ មិនមែនដើម្បីដាក់សម្ពាធលើតុលាការនោះទេ។ លោកបានបន្ថែមដោយទទូចថា ការហាមឃាត់ចំពោះការប្រមូលផ្តុំគ្នា អាចធ្វើឱ្យមានការចូលរួមកាន់តែច្រើន ហើយមិនមាននរណាម្នាក់ជំរុញឱ្យអ្នកគាំទ្រ មកប្រមូលផ្ដុំគ្នា នៅតុលាការនោះទេ។

ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) បាននិយាយថា មនុស្សជាច្រើនត្រូវបានគេរំពឹងថា នឹងមានវត្ដមាន នៅថ្ងៃទី ២៥ ខែសីហានេះ។ ប្រភពនេះបាននិយាយថា NCPO នឹងដាក់ពង្រាយទាហានដើម្បីបង្កើតការយោគយល់គ្នា ក្នុងចំណោមប្រជាជនក្នុងតំបន់ ហើយនឹងសុំឱ្យពួកគេធ្វើការតាមដានស្ថានភាព នៅឯផ្ទះ។ ប្រភពនេះបានកត់សម្គាល់ថា ពួកគេនឹងត្រូវបានស្នើមិនឱ្យចូលទៅក្នុងតុលាការទេ ពីព្រោះវាអាចរំខានដល់ដំណើរការនីតិវិធីរបស់តុលាការ និងបង្កការកកស្ទះចរាចរណ៍។

ប្រភពរបស់ NCPO បាននិយាយថា៖ "មេបញ្ជាការនៃតំបន់កងទ័ពចំនួនបួន បានណែនាំឱ្យកងកម្លាំងតាមឃ្លាំមើលនូវចលនានយោបាយទាំងអស់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ" ។ ប្រសិនបើមានសកម្មភាពណាមួយ ដែលគាំទ្រដល់ការផ្ទេរប្រជាពលរដ្ឋ ទៅកាន់ទីក្រុងបាងកក កងកម្លាំងនឹងត្រូវបានដាក់ពង្រាយដើម្បីចរចា និងបង្កើនការយោគយល់គ្នារបស់ប្រជាជន។ ពួកគេ នឹងត្រូវស្នើសុំមិនឱ្យប្រើការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំដើម្បីដាក់សម្ពាធលើដំណើរការនៃនីតិវិធីរបស់តុលាការទេ។

ទន្ទឹមនឹងនេះដែរ សមាជិកសភានីតិប្បញ្ញត្តិជាតិ លោក Somchai Sawaengkarn បាននិយាយថា លោកបានទទួលព័ត៌មានថា កិច្ចខិតខំប្រឹងប្រែង ត្រូវបានធ្វើឡើងដើម្បីប្រមូលប្រជាជនពីភាគខាងជើង ភាគឦសាន និងបណ្តាខេត្តនៅជុំវិញទីក្រុងបាងកក ដើម្បីឱ្យមកទីក្រុងបាងកក នៅថ្ងៃទី ០១ និង ២៥ ខែសីហា។ លោកបាននិយាយថា ចលនានេះកំពុងត្រូវបានធ្វើឡើង តាមរយៈអតីតសមាជិកសភា អ្នកនយោបាយក្នុងស្រុក និងសមាជិករដ្ឋបាលខេត្ត។

លោក Somchai បានថ្លែងថា មេដឹកនាំក្រុមនយោបាយ ក៏នឹងចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងឧត្តមសេនីយ៍ Prayut និងដំណើរការនៃនីតិវិធីតុលាការផងដែរ តាមរយៈបណ្តាញសង្គម ហើយលោក បានកត់សម្គាល់ថា មនុស្សទាំងនេះគួរតែអនុញ្ញាតឱ្យនីតិវិធីស្វែងរកយុត្តិធម៌របស់តុលាការ ដំណើរការបានរលូន៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost