CamNews

តើ​ស្ថាបនិក Bitcoin ជា​នរណា?

រឿង​រ៉ាវ​ដ៏​អាថ៌កំបាំង​បំផុត​ ក្នុង​វិស័យ​បច្ចេកវិទ្យា គឺ​អត្តសញ្ញាណ​របស់​  Satoshi Nakamoto ដែល​ជា​អ្នក​សរសេរ​កម្មវិធី​កំព្យូទ័រ ហើយ​បាន​បង្កើត​រូបិយវត្ថុ bitcoin។

ឈ្មោះ Satoshi Nakamoto វា​អាច​តំណាង​ឲ្យ​មនុស្ស​ប្រុស ឬស្រី ឬ​ក៏​ឈ្មោះ​ក្រុម​មនុស្ស​មួយ។ នៅ​ពេល​ដែល​រូបិយវត្ថុ​ឌីជីថល ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៨ គ្មាន​នរណា​ម្នាក់ដឹង​ថា Nakamoto ជានរណា​ឡើយ។​

ក្នុង​ឆ្នាំ ២០០៨ Nakamoto បាន​បោះ​ពុម្ព​ក្រដាស​ ស ៩ ទំព័រ ដែល​មាន​បញ្ជាក់​ពី bitcoin ជា​ប្រព័ន្ធ​ប្រាក់​អេឡិចត្រូនិច។

ប៉ុន្មាន​ខែ​ក្រោយ​មក Nakamoto បាន​បញ្ចេញ software ដំបូង​បំផុត​របស់​​ bitcoin ហើយ​រក​ដៃ​គូ​ជា​មួយ​អ្នក​សរសេរ​កម្មវិធី និង​កូដ អនឡាញ ដើម្បី​ធ្វើ​វា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ការ​សហការ​នេះ​ បាន​បន្ត​រហូត​ដល់​ឆ្នាំ ២០១១ បន្ទាប់​មក​ Nakamoto បាន​បាត់​ខ្លួន។ ប៉ុន្តែ​ Nakamoto មិន​បាន​ដើរ​ចេញ​ដោយ​ដៃទទេ​ទេ។

Matt Green សាស្រ្តាចារ្យ រូបិយវត្ថុ​ឌីជីថល នៅ​សកល​វិទ្យាល័យ Johns Hopkins និយាយ​ថា Nakamoto បាន​សមត្ថភាព​បំផ្លាញ​រូបិយវត្ថុនោះ បើគាត់​ចង់។

Bitcoin ចំនួន​ ១​លាន​របស់ Nakamoto ស្មើរនឹង​ ៥ ភាគរយ នៃ រូបិយវត្ថុ​ឌីជីថលទាំង​មូល​។

«រឿង​ពិត​នឹង​ bitcoin ប្រសិន​បើ​អ្នក​មាន​វា​រហូត​ដល់​រាប់​លាន អ្នក​មាន​លទ្ធភាព​នឹង​ត្រួតត្រាទីផ្សារ​ ពេល​ណា​ក៏​បាន។ ពួក​វា​មាន​តម្លៃ​ ព្រោះ​វា​ជា​របស់កម្រ។»

លោក Ben Yu អ្នក​វិនិយោគលើ bitcoin រស់​នៅ​ក្នុង​ទី​ក្រុង San Francisco និយាយថា ប្រសិន​បើ​ bitcoin ក្លាយ​ទៅ​ជារូបិយវត្ថុ​សកល នោះ Satoshi Nakamoto នឹង​ក្លាយ​ទៅ ជា​អ្នក​មាន​ជា​ង​គេ​ ក្នុង​ពិភព​លោក ហើយ​មាន​ភាគ​ហ៊ុន​ច្រើន​ជាង រដ្ឋាភិបាល​អាមេរិកមាន​ មាស សព្វថ្ងៃ​នេះ​ទៅ​ទៀត។

Kay Van-Petersen ដែល​ជា​អ្នក​វិភាគពី​ធនាគារ Saxo បាន​វិភាគ​ថា bitcoin អាច​នឹង​មាន​តម្លៃ​រហូត​ដល់ ១០០ ០០០ ដុល្លារ​សហរដ្ឋអាមេរិក នៅ​ក្នុង​ឆ្នាំ ២០២៧។ បើ​ការ​ទស្សន៍ទាយ​នោះ​ ក្លាយ​ជា​ការ​ពិត នោះ Nakamoto នឹង​មាន​រហូត​ដល់ ១០០ ពាន់​លាន​ ដុល្លារ​សហរដ្ឋ​អាមេរិក ៕

ប្រភព៖ cnbc​