ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយ យុវសិស្ស ដែលបានស្លាប់បាត់បង់ជីវិត ក្រោយ ពី ជនអន្ធពាល ចាប់រំលោភបូក នៅលើឡានក្រុង នាទីក្រុង Delhi នោះ បានសម្រេចចិត្ត ប្រកាស ឈ្មោះកូនស្រី ដែលជាជនរងគ្រោះ ជាសាធារណហើយ ។

ស្រ្តីជាម្តាយជនរងគ្រោះ លោកស្រី Asha Singh គូសបញ្ជាក់ទៅដល់ហ្វូងមនុស្ស នៅថ្ងៃពុធម្សិល មិញនេះអោយដឹងថា លោកស្រី គ្មានអារម្មណ៍ខ្មាស់អៀនអ្វីទៀតនោះទេពាក់ព័ន្ធនឹងការប្រកាស ឈ្មោះពិតកូនស្រីរបស់ខ្លួន ពោល នាងមានឈ្មោះ Jyoti Singh ។ គួរបញ្ជាក់ថា ស្ថិតនៅក្នុងវ័យ ទើបតែ ២៣ ឆ្នាំ នាង Jyoti Singh ជានិស្សិតនោះ បានស្លាប់បាត់បង់ជីវិត បន្ទាប់ ពីក្រុមអន្ធពាល មានគ្នា ៦ នាក់ រំលោភបូកនាងរហូតដល់ស្លាប់ ដែលប្រការនេះ នាំមកនូវការផ្ទុះ កំហឹងទាំងនៅ ក្នុងប្រទេសឥណ្ឌា និងពិភពលោក នាឆ្នាំ ២០១២ កន្លងទៅ ។

ប្រភពបញ្ជាក់អោយដឹងថា យោងតាមច្បាប់ប្រទេសឥណ្ឌា ឈ្មោះ ជនរងគ្រោះពីការចាប់រំលោភ មិនត្រូវប្រកាសអោយដឹងនោះទេ ។ អត្តសញ្ញាណជនរងគ្រោះចាប់រំលោភ ជាទូទៅត្រូវបានលាក់ បាំងក្នុងគោលបំណងការពារសិទ្ធពួកគេ នៅក្នុងសហគមន៍មូលដ្ឋាន ។"ខ្ញុំនិយាយជាសាធារណ មុខអ្នកទាំងអស់គ្នានៅទីនេះថា កូនស្រីរបស់ខ្ញុំមានឈ្មោះ Jyoti Singh" លោកស្រី Asha Singh គូសបញ្ជាក់ នៅមុខសាធារណជន ប្រមូលផ្តុះនៅក្នុងទីក្រុង Delhi ៣ ឆ្នាំក្រោយ តែថ្ងៃតែមួយនៃ បទល្មើសចាប់រំលោភបូក។

"ពុំចាំបាច់មានភាពអៀនខ្មាស់អ្វីទៀតនោះទេ ព្រោះថា ជា ការប្រព្រឹត្តិបទល្មើសដ៏សាហាវ និង យង់ឃ្នង់បំផុត ដែលពួកគេទេ ជាជនដៃដល់ ត្រូវខ្មាស់អៀន" ។ ប្រភពបញ្ជាក់អោយដឹងថា ជន រងគ្រោះ នាង Singh ត្រូវបានបុរស ៦ នាក់ ចាប់រំលោភបូក នៅលើឡានក្រុង បន្ទាប់ពីនាងធ្វើ ដំ ណើរវិលត្រលប់ទៅផ្ទះវិញ ក្រោយពីមើលកុនជាមួយនឹងមិត្តភក្កិប្រុស នៅឯទីក្រុង ។ ប៉ូលីសឲ្យ ដឹងថានាងត្រូវបាន បុរស ៦ នាក់ ចំណាយពេលរំលោភបូកដល់ទៅ ១ ម៉ោង រួចវាយប្រហារនឹង ចម្រឹងដែកបន្ថែមទៀត។ បទល្មើលមួយនេះ នាំមកនូវ ការតវ៉ាផ្អើលប្រទេសឥណ្ឌារហូតបណ្តាល អោយមន្រ្តីប៉ូលីសម្នាក់ស្លាប់បាត់បង់ជីវិត ។ ដោយឡែក បណ្តាជនជាប់ចោទ បទល្មើសមួយនេះត្រូវបានផ្តន្ទាទោសប្រហារជីវិតស្លាប់ ជាបន្តបន្ទាប់អំឡុងឆ្នាំ ២០១៤ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី