(វៀតណាម)៖ ប៉ូលិសកំពុងស៊ើបអង្កេត នៅពេលដែលបុរសម្នាក់ បានបាត់បង់ជីវិតកំឡុងពេល ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដែលគេសង្ស័យថា បុរសរងគ្រោះស្លាប់ ព្រោះតែត្រូវប្រពន្ធច្របាច់ពងស្វាស ខ្លាំងពេក។

ហេតុការណ៍នេះកើតឡើងនៅ Tien Giang ប្រទេសវៀតណាម ជនរងគ្រោះអាយុ៥៣ឆ្នាំ ឈ្មោះ Le Kim Khai ត្រូវប្រពន្ធអាយុ៥៥ឆ្នាំ ឈ្មោះ Phan Thi Kim Chuon ប្រើហិង្សាលើប្ដី ដោយច្របាច់លិង្គរហូតដល់បាត់បង់ជីវិត ស្ទើរស្មានមិនដល់ តែស្ត្រីជាប្រពន្ធមិនទាន់់ត្រូវប៉ូលិស ចោទប្រកាន់នៅឡើយទេ ព្រោះនាងអះអាងថា ធ្វើនេះដើម្បីការពារខ្លួន។

នៅថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធនិយាយថា ប្តីបានមកផ្ទះរួចគោះទ្វារ ឲ្យបើក នាងនិងកូនស្រីទាំងពីរ មិនព្រមបើកឲ្យឡើយ ទើបគេទាញរណាមកអារគន្លឹះទ្វារ ដើម្បីចូលក្នុងផ្ទះ រួចក៏ឈ្លោះប្រកែកគ្នា ធ្វើឲ្យប្តីផ្ទុះកំហឹងស្ទុះទៅវាយប្រពន្ធតែម្តង ទោះបីកូនស្រីព្យាយាម ឃាត់ក៏មិនឈប់។

ទីបំផុត Chuon ទ្រាំលែងបាន ក៏ហក់សង្គ្រប់លើប្តី រួចចាប់ទាញពងស្វាស ប្រហែលជា៥នាទីទើបឈប់។ ក្រោយមក ប៉ូលិសក៏មកដល់ផ្ទះកើតហេតុ ប្រទះឃើញបុរសជាប្តីសន្លប់ រួចបញ្ជូនទៅមន្ទីរពេទ្យ តែគេបានស្លាប់នៅតាមផ្លូវទៅហើយ ព្រោះតែស្ទះបំពង់ខ្យល់ ក្រោយពីត្រូវប្រពន្ធច្របាច់ប្រដាប់ភេទ ខ្លាំងពេក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង