CamNews

កញ្ញា ធី សុវណ្ណថា៖ អ្នកចោទខ្ញុំថា «ខ្ញុំលក់ឧត្តមគតិ» កំពុងមើលងាយឧត្តមគតិខ្ញុំពេកហើយ

(ភ្នំពេញ)៖ ក្មេងស្រី ដែលបានសាងភាពលេចធ្លោក្នុងការស្វែងរកសំឡេងឆ្នោតជូនគណបក្សសង្រ្គោះជាតិ ក្នុងយុទ្ធនាការរកសំឡេង ឆ្នោតកាលពីឆ្នាំ២០១៣ កញ្ញា ធី សុវណ្ណថា បានហៅអ្នកលេង Facebook មួយចំនួន ដែលចោទកញ្ញាថា «លក់ឧត្តមគិត» នោះថា ជាការមើលងាយឧត្តមគតិរបស់កញ្ញា តែកញ្ញាមិនបានបង្ហាញអារម្មណ៍ខឹងសម្បា ឬប្រកាន់ទោសអូសដំណើរអ្វីឡើយ ដោយចាត់ទុក ការលើកឡើងនោះថាជាការយល់ច្រឡំ។

កញ្ញា ធី សុវណ្ណថា ត្រូវបានគេមើលឃើញថា បាននិងកំពុងរងការរិះគន់ខ្លាំងពីអ្នកលេង Facebook បន្ទាប់ពីកញ្ញា ចេញមុខស្វែងរក ភាពស្អាតស្អំសម្រាប់ខ្លួន ដោយដាក់ពាក្យប្តឹងសុំឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចេញមុខបំភ្លឺជុំវិញខ្សែអាត់ សំឡេង ដែលបែកធ្លាយ។ ខ្សែអាត់សំឡេងសាសងរវាងលោក កឹម សុខា និងនារីម្នាក់ ដែលគេអះអាងថាឈ្មោះស្រី មុំនោះ លោក កឹម សុខា បាននិយាយថា កញ្ញា សុវណ្ណថា បានយកឈ្មោះគណបក្សសង្រ្គោះជាតិ សាងភាពល្បាញល្បី និងស្វែងរកការឧបត្ថម្ភពីអ្នក គាំទ្រគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស។

ព្រោះតែចង់ស្វែងរកការពិតនៅក្នុងរឿងនេះ កញ្ញា ធី សុវណ្ណថា ក៏បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ចង់ឲ្យមានការបញ្ជាក់ពីលោក កឹម សុខា។ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីលោក កឹម សុខា នៅឡើយនោះទេ ផ្ទុយទៅវិញកញ្ញា សុវណ្ណថា បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកលេង Facebook ដែលមាននិន្នាការគាំទ្រគណបក្ស សង្រ្គោះជាតិ ដោយចោទកញ្ញាថាឧត្តមគតិ ជូនរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនជាដើម។

ធី សុវណ្ណថា បានសរសេរនៅលើ Facebook របស់ខ្លួននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះថា «៣ឆ្នាំហើយ ខ្ញុំប្រឈមុខគ្រោះថ្នាក់ជាច្រើន ដើម្បីចូលរួមផ្លាស់ប្តូរសង្គមហែបក្ស បាតុកម្ម ទាំងថ្ងៃ ទាំងយប់ ក្តៅ រងា ភ្លៀង ដីហ៊ុយ ឆ្លងភ្នំ ទន្លេ វាល ព្រៃ ជួយជនរង ជាច្រើនគ្រប់ទីកន្លែង តែពេលនេះ មានបងប្អូនខ្លះចោទខ្ញុំថា ខ្ញុំលក់ឧត្តមគតិ...។ បងប្អូនមើលងាយឧត្តមគតិរបស់ខ្ញុំពេកហើយ តែខ្ញុំមិនខឹងបងប្អូនទេ ព្រោះបងប្អូនកំពុងយល់ច្រឡំលើខ្ញុំ»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី