CamNews

ដឹង​ហើយ! តម្លៃ​សំបុត្រ​ចូល​ទស្សនា បាល់​ទាត់​កម្ពុជា ប៉ះ​ទីម័រ ក្នុង​​មិត្ត​​ភាព​ថ្ងៃ​ទី​២៩ ឧសភា

(ភ្នំពេញ)៖ តម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ស្វាគមន៍ក្រុមភ្ញៀវទីម័រខាងកើត ក្នុង​មិត្ត​ភាព​អន្តរ​ជាតិ​ថ្ងៃ​អាទិត្យ ទី​២៩ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានកំណត់ថ្លៃហើយ គឺមានតម្លៃ ១០០០០រៀល សម្រាប់ក្នុងដំបូល និងតម្លៃ ៥០០០រៀល នៅក្រៅដំបូល នេះបើយោងតាម Facebook Page របស់សហព័ន្ធបាល់ ទាត់កម្ពុជា (FFC) ។

ប្រភពខាងលើដដែលបានបន្តថា សម្រាប់សំបុត្រចូលទស្សនាទាំងពីរប្រភេទនេះ នឹងចាប់ផ្តើមដាក់លក់ជាផ្លូវការចាប់ពី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ តទៅនៅពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលកីឡា The BLUE Sports Center និងហាងលក់សម្ភារៈកីឡា Home Sport original ហើយ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរ​ទស្សន៍ BTV ផង​ដែរ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការប្រកួតកម្តៅសាច់ដុំ និងដកស្រង់បទពិសោធន៍នេះនឹងចាប់ផ្តើមនាម៉ោង ៧៖០០នាទី យប់ថ្ងៃទី២៩ ឧសភា គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សម​ជើង មុនប្រកួតជម្រុះបឋម ពានរង្វាន់ AFC Asian Cup UAE 2019 ដែលកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះចិនតៃប៉ិ ដើម​ខែ​មិថុនា​ខាង​មុខ​នេះ​ហើយ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង