CamNews

ទិន្ន​ន័យ​ពី​ផ្កាយ​រណប «ទី​ក្រុង​ប៉េ​កាំង កំពុង​ស្រុត​ចូល​​ទៅ​ក្នុង​ដីជម្រៅ​៤​​អ៉ី​ញ​ក្នុង​មួយ​ឆ្នាំ

(ប៉េកាំង)៖ ក្រៅអំពីការព្រួយបារម្ភ លើបញ្ហាបរិស្ថានដ៏អាប់អួរ​ក្នុងទីក្រុងប៉េកាំង របស់ប្រទេសចិននោះ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញគ្រោះមហន្តរាយ ដ៏គួរឲ្យព្រួយបារម្ភបន្ថែមទៀត គឺការស្រុតចុះនៃ សណ្ឋានដីរបស់តំបន់ភាគច្រើន នៃរដ្ឋធានីដែលមានប្រជាជនរស់​នៅលើស ២០លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦។

ក្រុមអ្នកសិក្សាស្រាវជ្រា​វ​ជាលក្ខណៈអន្តរជាតិ ដែលមានមូលដ្ឋាននៅ​ទីក្រុងប៉េកាំងផ្ទាល់ បានរកឃើញ ថា ទីក្រុងដ៏មហាបំពុល និងអភិវឌ្ឍន៍នេះ បានស្រុតចូលទៅក្នុងដី​ក្នុងជម្រៅ ១១សង់ទីម៉ែត្រ ឬ ៤អ៊ីញ ក្នុងមួយឆ្នាំៗ សម្រាប់សង្កាត់មួយចំនួនដែលមានអាគារធំៗ និងមនុស្សរស់នៅច្រើនកកកុញ។ ការស្រុត ចូលទៅក្នុងដីនេះ ដោយសារតែកត្តាចម្បងធំមួយគឺ ការអស់ទឹកក្រោមដី ដែលកើតឡើង ដោយសារតែការបូមទឹកពីក្នុង​ដីមកប្រើប្រាស់ ស្ទើរតែគ្មានសេសសល់ទៅហើយ។

យោងតាមការសិក្សា តាមរយៈរូបភាពពី​ប្រព័ន្ធផ្កាយរណប និង ពីទិន្នន័យរបស់ប្រព័ន្ធ GPS បានបង្ហាញពីអត្រារស់នៅរបស់ប្រជាជន​នៅតាមសង្កាត់នីមួយៗពីចន្លោះឆ្នាំ ២០០៣ ដល់ ២០១០ ហើយក្នុងនោះ ទីក្រុងដែលមានប្រជាជនលើសចំណុះ ២០លាននាក់នេះ កំពុងតែស្រុតចូលទៅក្នុងដី ក្នុងកម្រិតមួយដ៏គួរឲ្យព្រួយបារម្ភបំផុត។ ប៉ុន្តែគេមិនបាន​បញ្ជាក់ថា នឹងមានគ្រោះមហន្តរាយអ្វីខ្លះ ដែលបង្កឡើងដោយការបាក់ស្រុត​នេះឡើយ។

សម្រាប់សង្កាត់ ដែលទទួលរងគ្រោះខ្លាំងជាងគេនោះ គឺ Chaoyang, Changping, Shunyi និង Tongzhou ស្ថិតនៅភាគកណ្តាល​ទីក្រុងប៉េកាំង ដែលកម្រិតនៃការស្រុត​គឺ ១១សង់ទីម៉ែត្រក្នុងមួយឆ្នាំៗ តែម្តង។ ដោយសារតែទីក្រុងប៉េកាំងត្រូវការទឹកសាប ៣,៥ ពាន់លានលីត្រ ក្នុងមួយឆ្នាំៗនោះ ទើបតម្រូវឲ្យប្រភពទឹកទាំងអស់ ក្លាយជារឿងចាំបាច់ដែលត្រូវតែ ធ្វើការបូមយកមក​ប្រើប្រាស់ជាបន្ទាន់ ដោយមិនបានគិតគូ ពីផលប៉ះពាល់ដល់បរិស្ថាន​ប៉ុន្មានឡើយ៕

ប្រភព​ ៖ ស៊ីអិនអិន

ផ្តល់សិទ្ធដោយ​ ៖ ហ្វ្រេសញូវអាស៊ី