(ភ្នំពេញ)៖ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ គ្រោងបង្ហោះមុខសញ្ញាចោរលួច ឆក់ ប្លន់ នានាដែល នគរបាលកំពុងតាមចាប់ខ្លួន នៅតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយ បណ្តាញព័ត៌មានសង្គម Facebook ឲ្យប្រជាពលរដ្ឋបានស្គាល់ ដើម្បីត្រៀមការពារព្រទ្យសម្បត្តិរបស់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ច នៅក្នុងឱកាសថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបើតាមការចេញផ្សាយ នៅគេហទំព័រផ្លូវការ របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ ថ្លែងថា «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៦នេះ កងកម្លាំងចម្រុះ បានប្រកាសថា នឹងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍ជាងឆ្នាំកន្លងមក ក្នុងនោះ កងកម្លាំងនឹង ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវមុខសញ្ញាចោរលួច ឆក់ ប្លន់ នានា ដើម្បីរួមគ្នាចាត់វិធានការ និងការពារ ព្រទ្យសម្បត្តិរបស់ប្រជាពលរដ្ឋ»។

ឧត្តមសេនីយឯកបន្ថែមថា ទន្ទឹមនឹងការខិតខំពង្រឹងការពារ នៅតាមគោលដៅជាច្រើនកន្លែងនោះដែរ ក៏មានកងកម្លាំងមួយចំនួន នឹងចុះធ្វើការងារចល័ត ដើម្បីអប់រំណែនាំប្រជាពលរដ្ឋឲ្យ ប្រជាពលរដ្ឋ បានយល់ពីសុវត្ថិភាព នៃការប្រើប្រាស់ភ្លើងដុតចំអិនអាហារ នៅកន្លែងលក់ដូរ និងនៅតាមផ្ទះ ជាមួយនោះ ក៏មានកម្លាំងពេទ្យដើរចល័តស្វែងរកអ្នកជំងឺផងដែរ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានស្នើឲ្យប្រជាពលរដ្ឋ ដែលចូលមកកម្សាន្ត ត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ច និងផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច រួមទាំងផ្តល់ការយោគយល់ដោយសាររងការរឹតបន្តឹងពីសមត្ថកិច្ច នៅតាមគោលដៅ ខណៈថ្ងៃនោះនឹងមានមនុស្សជាច្រើនកកកុញចូលរួមមកកម្សាន្ត។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ កងកម្លាំងប្រដាប់អាវុធចម្រុះ នឹងប្រើប្រាស់កម្លាំងប្រមាណ ជាង១ម៉ឺននាក់ នៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំ។ អនុគណៈម្មការ នៃគណ បញ្ជាការកងឯកភាព បានត្រៀមប្រើប្រាស់រថយន្តសង្គ្រោះ ៣១គ្រឿង ជម្រកតង់ពិនិត្យសុខភាព ៩កន្លែង និងប្រើប្រាស់អូរប័រសង្គ្រោះលើផ្ទៃទឹក ៧០គ្រឿង នាវា ១១គ្រឿង ទូកយន្ត ១គ្រឿង ក្បាលសណ្តោង ១គ្រឿង ហើយក្រៅពីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងសម្ភារនានាជាច្រើនទៀត សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនកីឡាករ កីឡាការិនីអុំទូក ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលចូលទស្សនាកម្សាន្តនៅក្នុង ឱកាសថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី