ការបញ្ចុះបញ្ចូលមានន័យថា ប្រើឲ្យធ្វើគេធ្វើកិច្ចការ ដែលគេចង់ធ្វើដោយខ្លួនឯង មិនមែនបង្ខំឲ្យគេធ្វើទេ។ ឆ្លងតាមរយៈបទពិសោធន៍ការងារ ជាអ្នកបញ្ចុះបញ្ចូលនៅការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) អាមេរិក ជាង ២០ឆ្នាំ អតីតភ្នាក់ងារម្នាក់បានចែករំលែកវិធីសាស្ត្រសាមញ្ញៗ ក្នុងការបញ្ចុះបញ្ចូលមនុស្សដូចខាងក្រោម៖

១. ចំណាយពេលជាមួយមនុស្សដែលយើងចង់បញ្ចុះបញ្ចូល៖ ពេលវេលាគឺជាឧបករណ៍ដ៏មានអានុភាព សម្រាប់បញ្ចុះបញ្ចូលមនុស្ស។ ចំណាយពេលជាមួយគ្នាកាន់តែច្រើន កាន់តែងាយស្រួលបញ្ចុះបញ្ចូល។ ពេលវេលា ជួយបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។ ប្រសិនបើឱពុកម្តាយចង់មានឥទ្ធិពលលើកូនៗ ឱពុកម្តាយគួរចំណាយពេលជាមួយកូនៗឲ្យបានច្រើន។ ប្រសិនបើយើងចង់ឲ្យគេចូលចិត្ត យើងគួរចំណាយពេលជាមួយគេឲ្យបានច្រើន។

២. ធ្វើខ្លួនឲ្យចុះសម្រុងនឹងគេ៖ ជាទូទៅមនុស្សចង់ជួយអ្នកដែលគេចូលចិត្ត ដូច្នេះយើងត្រូវចេះរៀបខ្លួនឲ្យដូចជាគ្នាគេ។

៣. កុំឲ្យគេបដិសេធទាន់៖ ទោះបីជាយើងមិនអាចមើលដឹងក្នុងជម្រៅចិត្តថា គេកំពុងគិតអ្វីក៏ដោយ ក៏យើងអាចស្មានដឹង តាមរយៈការសង្កេតលើបបូរមាត់។ កាលណាបបូរមាត់របស់គេញាក់ មានន័យថា គេចង់បដិសេធ។ ត្រង់នេះយើងត្រូវរកវិធីបង្វែរគំនិតរបស់គេភ្លាម គឺកុំឲ្យគេនិយាយបដិសេធទាន់ ព្រោះថាបើគេនិយាយចេញមកហើយយើងពិបាកនឹងកែប្រែទស្សនៈរបស់គេណាស់។ បើត្រឹមតែគិតក្នុងចិត្ត យើងអាចនឹងមានឱកាសប្តូរទស្សនៈរបស់គេបាន។

៤. ធ្វើដូចជាឆ្ងល់៖ ជាទូទៅកាលណាចេះដឹងរឿងអ្វីមួយ មនុស្សច្រើនតែចង់ជួយអ្នកផ្សេង ដែលមិនសូវដឹងរឿងនោះ។ ប្រសិនបើអ្នកដឹងថា គេពូកែខាងអ្វីមួយ អ្នកអាចធ្វើដូចជាឆ្ងល់ និងសុំឲ្យគេជួយលើជំនាញមួយនោះ។ វិធីសាស្ត្រនេះ ធ្វើឲ្យគេបើកចិត្តចង់ជួយ និងសហការជាមួយអ្នក។

ប្រភព៖ salarean.com

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង