CamNews

Cristiano Ronaldo ច្រានចោល របាយការណ៍ទំនាក់ទំនង ជាមួយ PSG ដោយទទួចថាមិនចាកចេញពី Real Mandrid នោះទេ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួច​របស់ក្លឹប Real Madrid កំពុងតែធ្វើការច្រានចោលនូវរបាយការណ៍កន្លង​មក​ដែលអះអាងថា ខ្លួនកំពុងតែមានទំនាក់ទំនង មិនល្អជាមួយក្លឹប Real Madrid ហើយក៏ស្ថិតក្នុងស្ថានភាព​​ ចរចាគ្នាលើទីផ្សារ ផ្ទេចេញទៅក្លឹប PSG ។

Cristiano Ronaldo បានថ្លែងដោយផ្ទាល់ក្នុងសន្និសិតការសែត បន្ទាប់ពីជោគជ័យលើការប្រកួត ជាមួយ​នឹង ក្រុម​ Malmö FF ក្នុងលទ្ធផល ៨-០ ដោយអះអាងថា កីឡាករពិតជាសប្បាយចិត្ដនឹងទឹកដីនេះខា្លំងណាស់ ហើយបើទោះបីជាមានរបាយការណ៍ជាច្រើនបានចុះផ្សាយថាកីឡាករមានទំនាក់ទំនងជាមួយក្លឹប PSG យ៉ាងណាក៏ ដោយ​ ក៏កីឡាករមិនខ្វល់។ ប៉ុន្ដែទោះជាយ៉ាង ក៏វាកំពុងតែស្ថិតក្នុងក្ដីសង្ស័យនៅ​ឡើយដែរ ថាកីឡាករ​មិនទាន់ផ្ដាច់ទំនាក់ទំនងនេះ។ Ronaldo បានបញ្ជាក់ទៀតថា គាត់ធ្លាប់បាន​ជួប​គ្នាជាមួយ លោក Laurent Blanc កាលពី​ពេលប្រកួតថ្មីនេះ ប៉ុន្ដែមិនមានអ្វីទាក់ទងនឹងបញ្ហាផ្ទេចេញនោះទេ ។ ហើយកីឡាករ​ក៏បានបញ្ជាក់ផងដែរថា​ Real Madrid មានគុណធំលើ​កីឡាករ ព្រោះក្លឹប​បានជួយឲ្យកីឡាករមានថ្ងៃនេះ ក្លាយជាកីឡាករ ល្បីមួយរូប។

Cristiano Ronaldo ចាប់តាំងពីក្លឹប Real Madrid ត្រូវ Barcelona បំបាក់បានក្នុងទឹកដីរបស់ខ្លួន ក្រោមលទ្ធផលពិន្ទុ ៤-០ មក កីឡាករមិនសូវមានវត្ដមានក្នុងសន្និសិតការសែតនោះទេ ព្រោះប្រជាប្រិយភាពរបស់ក្លឹប កំពុងតែទទួលរងការវាយប្រហានូវរិះគន់ជាខ្លាំង។ តែក្នុងឱកាសនោះផងដែរ កីឡាករ ក៏បានបញ្ជាក់ថា ជាធម្មតាទេ ដែលក្លឹបមួយ​ត្រូវជួបរឿងបរាជ័យ ហើយក៏ត្រូវទទួលរងការរិះគន់ តែអ្វីដែលសំខាន់ គឺយើងធ្វើវាអស់ពីសមត្ថភាព​ ហើយកីឡាករនៅតែកោតសរសើរដល់ គ្រូបង្វឹក Benitez ដែលព្យាយាមខិតខំប្រឹងប្រែងដឹកនាំ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ stuff