CamNews

ក្រោយ​ដឹង​សម្រស់​ពិត បុរស​ជា​ប្តី​ទាម​ទារ សុំ​លែង​លះ​ប្រពន្ធ​ថ្មោង​ថ្មី ពេល​រាត្រី​ក្រេប​ទឹក​ឃ្មុំ

(អារ៉ាប់រួ​ម)៖ បុរសជាកូនកំលោះម្នាក់ បានដាក់ពាក្យ​ប្តឹងសុំលែងលះភរិយា ដែលទើបនឹងរៀបការថ្មោងថ្មី បន្ទាប់ពីឃើញនាង ពេលគ្មានការតុបតែងមុខ នៅរាត្រីក្រេបទឹកឃ្មុំ ដោយលើកហេតុផលថា នាងយកសម្រស់ក្លែងក្លាយ មក​បោកបញ្ឆោតខ្លួន ។

ដុកទ័រចិត្តសាស្ត្រម្នាក់ គឺលោក Abdul Aziz Asaf និយាយថា បុរសជនជាតិអារ៉ាប់ជាប្តីនេះ មានការស្លុតចិត្ត ពេលដែល បានឃើញផ្ទៃមុខភរិយា គ្មានការតុបតែង មើលទៅស្អាតមិនដូចពេល​ដែលគេទើបស្គាល់ដំបូង ព្រោះពេលនោះ​នាងស្រស់ស្អាត មានទាំងការដាក់លេនភ្នែក ត្របក និងការផាត់មុខ មិនដូចជាក្រោយរៀបការរួចនេះទេ។

កូនក្រមុំវ័យ ២៤ឆ្នាំ បានទៅជួបពេទ្យជំនាញ ដើម្បីជួយកែសម្ផស្សនាង ឲ្យស្រស់ស្អាតដូចមុន ធ្វើយ៉ាងណាឲ្យប្តីត្រ​ឡប់ មកជានាវិញ ប៉ុន្តែទោះជាយ៉ាងណា បុរសជាប្តីដែលមានវ័យ៣០ឆ្នាំរូបនេះ បោះសម្តីថា «គេចង់លែងលះ ឲ្យបានឆាប់ ហើយបដិសេធមិនផ្សះផ្សា ជាមួយភរិយាវិញឡើយ ដោយគិតថា នាងហ៊ានយកសម្រស់ក្លែងក្លាយ មកបោកប្រាស់រូបគេ»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង