(ប៉េកាំង)៖ ចិន នឹងធ្វើសមយុទ្ធយោធាចំនួន ៧ថ្ងៃនៅជុំវិញកោះមានជម្លោះ ក្នុងសមុទ្រចិនខាងត្បួង ដែលការធ្វើសមយុទ្ធនេះ នឹងត្រូវធ្វើឡើងមុនតុលាការអន្តរជាតិ សម្រេចរឿងជម្លោះចិន និងហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា។

មន្ត្រីជាន់ខ្ពស់ជើងទឹកចិន បានឲ្យដឹងថា សមយុទ្ធយោធានោះនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១១ ខែកក្កដា សរុបមានចំនួន ៧ថ្ងៃ ដែលនឹងធ្វើឡើងនៅជុំវិញប្រជុំកោះ Paracel ចំណែកនាវាបរទេស ត្រូវបានហាមឃាត់ការឆ្លងកាត់ នៅក្នុងអំឡុងពេលធ្វើសមយុទ្ធ ខណៈដែលតុលាការអន្តរជាតិនឹងប្រកាសរឿងក្ដីជម្លោះរវាងចិន និងហ្វីលីពីន ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា។

ការធ្វើសមយុទ្ធនេះ ត្រូវបានរដ្ឋាភិបាលវៀតណាម, ហ្វីលីពីន, ម៉ាឡេស៊ី, ប្រុយណេ និងតៃវ៉ាន់ រិះគន់យ៉ាងខ្លាំង ទៅលើរដ្ឋាភិបាលចិន ថាបានរំលោភបំពាន ហើយទង្វើនេះសបញ្ជាក់ឲ្យឃើញថា ចិនកំពុងតែគំរាមកំហែងយ៉ាងខ្លាំង និងត្រង់ៗតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង