(ប៉ៃលិន)៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈដែលនៅសុខៗ ស្រាប់តែទស្សនិកជន បានប្រទះឃើញរូបថត ជាច្រើនសន្លឹក របស់តារាសម្តែងស្រី កញ្ញា ហង្ស ម៉ារីនី និងបងស្រីបង្កើតរបស់នាង គឺកញ្ញា ហង្ស ម៉ារីណា ស្ថិតក្នុងឈុតសម្លៀកបំពាក់ គ្រងក្រណាត់សំពត់ពណ៌ស និងមានបង់ក ដោយក្រណាត់ស្បៃសដូចគ្នា មានសកម្មភាព ជាដូនជីកាន់សីល ស្ថិតនៅលើកំពូលភ្នំមួយ។ ស្របជាមួយនឹងរូបថតបង្ហាញឲ្យឃើញ ជាសាធារណៈនេះ មានប្រភពមួយបង្ហើបថា ពួកគេទាំងពីរពិតជាបានរត់ទៅបួសមែន បន្ទាប់ពីជួបរឿងស៊យធំមួយចំនួន នៅរយៈកាលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។

ទន្ទឹមគ្នា និងភាពភ្ញាក់ផ្អើលនេះ គេហទំព័រ Khmertalking នាសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ បានភ្ជាប់ទំនាក់ទំនង តាមសាអេឡិចត្រូនិច ដើម្បីធ្វើការសួរនាំជម្រះមន្ទិល របស់មហាជនពីសំណាក់ តារាសម្តែងរាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី ឲ្យបានច្បាស់ពីការពិតថា តើវាកើតឡើងដោយរបៀបណា ហើយតាមរយៈរូបថតទាំងនេះ ជាការពិត ឬមួយយ៉ាងណា? ឆ្លើយតបនឹងសំណួរនេះ តារាសម្តែង ហង្ស ម៉ារីនី បានឆ្លើយប្រាប់ដោយមិនមានភាពស្ទាក់ស្ទើរថា «ចា៎..បង! រូបថតនេះ ជាការពិត គឺខ្ញុំនិងបងស្រីខ្ញុំ ហង្ស ម៉ារីណា បានសម្រេចចិត្តទៅបួសមែន!»។

កញ្ញា ហង្ស ម៉ារីនី បានបញ្ជាក់ថា «កាលពីពេលថ្មីៗនេះ ខ្ញុំនិងបងស្រីបានសម្រេចចិត្ត សាងភ្នួសរយៈពេល៣ថ្ងៃ នៅលើទឹកដីកំពូលភ្នំយ៉ាត ហើយការបួស របស់ពួកខ្ញុំទាំងពីរនាក់នេះ ពុំមែនបួសដោយសារមានមូលហេតុអ្វីមួយនោះទេ ពោលគឺគ្រាន់តែជាការបួសសងគុណ ឪពុក-ម្តាយប៉ុណ្ណោះ។ ម្យ៉ាងទៀតការបួសនេះ គឺតម្រូវធ្វើតាមគន្លងធម៌ វិន័យរបស់ព្រះពុទ្ធសាសនា គឺកាន់សីល១០ដូចគ្នា នឹងព្រះសង្ឃដែរ!»។

តារាសម្តែង ដែលលេចធ្លោលើសកម្មភាព មនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី បាននិយាយបន្ថែមថា នេះជាលើកទី២សម្រាប់នាងហើយ ដែលបានបួសសងគុណឪពុក-ម្តាយ ដោយកាលពីលើកទី១ នៅឆ្នាំ២០១៣ តែកាលនោះ នាងបួសតែម្នាក់ឯងប៉ុណ្ណោះ។ ដោយឡែកនៅឆ្នាំ២០១៦នេះ គឺនាងសម្រេចចិត្តបួសរួមគ្នា ជាមួយបងស្រី កញ្ញា ហង្ស ម៉ារីណា ម្តងទៀត។

យ៉ាងណាមិញ បើផ្អែកតាមប្រភពពីអ្នកធ្លាប់ស្គាល់ តារាសម្ដែង ហង្ស ម៉ារិនី បានបង្ហើបថា ការសាងភ្នួសសងគុណឪពុកម្ដាយនេះ គឺក៏ស្របពេលជាមួយនឹង ជោគវាសនារបស់នាង ហាក់ធ្លាក់ស្រកស្រុត ព្រោះតែមួយរយៈចុងក្រោយនេះ ហង្ស ម៉ារិនី បានជួបប្រទះនូវរឿងរ៉ាវស៊យផ្ទួនៗគ្នា ហើយមានរឿងខ្លះ ស្ទើរតែមានគ្រោះថ្នាក់ធំ ដល់ជីវិតទៀតផង។ ដូច្នេះការសាងភ្នួសនេះ ក៏ជាផ្នែកមួយដើម្បីលាងជម្រះ នូវបាបគ្រោះចង្រៃទាំងពួង ឲ្យជៀសចាកចេញឆ្ងាយពីខ្លួនរបស់នាង និងនាំមកវិញនូវសិរីសួស្ដី ការរីកចម្រើនដល់ខ្លួននាងផ្ទាល់ និងក្រុមគ្រួសារ ពេលលាចាកសិក្ខាបទមកវិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង