(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំបញ្ជាផ្ទាល់ដោយលោក ប៉ុល និលឯក នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបករណីចែកចាយគ្រឿងញៀនមួយករណី តាមផ្លូវថភ្លើង ជិតវត្តនាគវ័ន្ត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតថ្នាំញៀន ចំនួន១១៧កញ្ចប់។

លោក ប៉ុល និលឯក បានបញ្ជាក់ថា មុនដំបូងកម្លាំងរបស់យើងបានឃាត់ខ្លួនជនសង្ស័យស្រ្តីវ័យចំណាស់២នាក់ ដកហូតថ្នាំញៀន២៤កញ្ចប់ និងបន្ទាប់មក បានឃាត់ជនសង្ស័យជានារីវ័យក្មេង២នាក់ទៀត ហើយរកឃើញថ្នាំញៀន៩០កញ្ចប់តូច និង៣កញ្ចប់ធំព្រមទាំងដាវចំនួន២ផងដែរ។

ក្រោយការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសួរនាំ នៅការិយាល័យជំនាញ ចាត់ការបន្តទៀត តាមច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី