មនុស្សគ្រប់គ្នាសុទ្ធតែ មានការចូលចិត្តញ៉ាំ អាហារខុសៗគ្នា អ្នកមិនគួរណាសន្មត់ ឲ្យខ្លួនឯង ថាមានបញ្ហា ចំពោះចំណង់ ផ្លូវភេទនោះទេ ព្រោះអ្នកគ្រាន់តែ មិនចង់រួមភេទ ជាញឹកញាប់ ដូចមិត្តភក្តិ ឬមនុស្សផ្សេងៗ ទៀតប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាក៏ជារឿងមួយធម្មតាមួយ ដែលអ្នកនឹងមានអាការៈថយ ចុះចំណង់នៃផ្លូវភេទ នៅពេលដែលអ្នក មានអាយុច្រើន។

ចំណង់ផ្លូវភេទ គឺជាបញ្ហាតែមួយគត់ ដែលជាហេតុនាំឲ្យដៃគូទាំងពីរនាក់មានភាពខ្វែងគំនិតគ្នាច្រើន។ ដូច្នេះដើម្បីទទួលបាននូវដំណោះស្រាយល្អដៃគូម្នាក់ៗ គួរតែព្យាយាម យកចិត្ត និងកាត់បន្ថយការទាមទារកុំឲ្យខ្ពស់ពេក។ លិង្គងាប់ និងភាពគ្មានតម្រេករបស់ស្ត្រី គឺជាហេតុផលដ៏ធំបំផុតនៃការថយចុះនៃ ចំណង់ផ្លូវភេទ។ ហេតុនេះហើយទើបធ្វើឲ្យមានការប្រែប្រួល ឬកាត់បន្ថយមុខងារផ្លូវភេទបាន។

វេជ្ជបណ្ឌិត Dr. Keith Scott-Mumby ជាគ្រូពេទ្យជនជាតិអង់គ្លេស បាននិយាយថា «គ្មានអ្វីដែលត្រូវសង្ស័យទេ ដែលថាការមានសកម្មភាព ផ្លូវភេទចុះខ្សោយ ហើយវានឹងធ្វើឲ្យសុខភាព ទូទៅក៏ចុះខ្សោយដែរ។ បញ្ហាជាច្រើនដូចជា ធាត់ជ្រុល, លើសសម្ពាធឈាម, ស្ត្រេស, មានបញ្ហាក្នុងការរំលាយអាហារ, បាក់ទឹកចិត្ត និងចូលចិត្តផឹកស្រា សុទ្ធតែបណ្តាល ឲ្យបន្ថយចំណង់ ផ្លូវភេទបានទាំងអស់។ បញ្ហាលេខមួយ ដែលធ្វើឲ្យមនុស្សយើង អស់អារម្មណ៍នោះ គឺស្ត្រេស។ ការរស់នៅក្នុងជីវិតពោរពេញ ដោយការព្រួយបារម្ភ ជាមួយនឹងអ្វីមួយដែលមិនពិតប្រាកដ ឬគម្រាមគំហែងនៅពេលអនាគត់ ច្រើនតែបណ្តាលឲ្យ ចំណង់ផ្លូវភេទធ្លាក់ចុះ»។

លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ ទៅលើការធ្លាក់ចុះ នៃមុខងារផ្លូវភេទ ដែលទាក់ទងនឹងការចាស់ ទៅតាមអាយុផងដែរថា «កម្រិតអ័រម៉ូនធ្លាក់ ចុះបន្តិចម្តងៗជាលើកដំបូង ប៉ុន្តែពេលអាយុបាន ៥០ឆ្នាំ វានឹងធ្វើឲ្យដំណើរការចំណង់ផ្លូវភេទ ថយចុះបន្តិចម្តងៗដែរ។ ស្ត្រីដឹងមានអាការៈបែបនេះ នៅពេលរ៉ាំងរដូវ។ ចំពោះបុរសវិញក៏អីចឹងដែរ គឺរាំងរដូវបានដូចគ្នា (Andropause)»។

ស្ថិតក្នុងវ័យរាំងរដូវ កម្រិតអ័រម៉ូន Oestrogen ធ្លាក់ចុះ ដែលជាហេតុបណ្តាល ឲ្យទ្វារមាសស្ងួត និងឈឺចាប់។ រឿងបែបនេះហើយតែងតែ រំខានដល់ចំណង់ផ្លូវភេទ និងការរួមភេទ។ ការចាប់ផ្តើមរាំងរដូវចំពោះបុរសច្រើន តែជាសញ្ញាបញ្ជាក់ អំពីការថយចុះ នៃកម្រិតអ័រម៉ូន Testosterone និងបណ្តាលឲ្យបាត់បង់ ចំណង់ផ្លូវភេទដែរ។

អាហារដែលគួរទទួលទាន និងប្រការគូរអនុវត្តន៍

- គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន និងងាវសមុទ្រ (Oyster) សម្បូរជាតិស័ង្កសី ដែលជាភ្នាក់ងារដ៏សំខាន់ សម្រាប់សុខភាពផ្លូវភេទ។

- ខ្ទឹមបារាំង និងខ្ទឹមសជួយសម្រួលដល់របត់ឈាមរត់ និងបញ្ចុះកូឡេស្ទើរ៉ុល LDL ដែលខ្លាញ់អាក្រក់បាន។

- ចូរញ៉ាំផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន ហើយប្តូរមកប្រើសាច់ត្រី និងសាច់មាន់ ចំនួសសាច់ជ្រូក ឬសាច់គោវិញ។

- ហាត់ប្រាណឲ្យទៀងទាត់ និងសើចឲ្យបានច្រើន ព្រោះជាការជួយ បញ្ចេញសារធាតុ Endorphins ពីធម្មជាតិសម្រាប់បន្ថយស្ត្រេស និងជួយឲ្យមានអារម្មណ៍ វិជ្ជមានបានច្រើន។

-ប្រសិនបើមានបញ្ហា អ្នកត្រូវតែលើកជាមកពិភាក្សា ដោយបើកចំហរ ជាមួយដៃគូរ។

អាហារដែលគួរចៀសវាង

- ចូរខិតខំសម្រកទម្ងន់ប្រសិន បើអ្នកជាមនុស្សធាត់។ ពេលនោះអ្នកនឹង មានអារម្មណ៍ថាខ្លួនឯង មានភាពសិចស៊ីជាងមុន ស្អាតជាងមុន និងមានថាមពលជាងមុនដែរ ។

-ចៀសវាងអាហារកែច្នៃមាន ជាតិកាបូអ៊ីដ្រាត ស្ករ អំបិលមានជាតិសូដ្យូមខ្ពស់ និងប្រភេទខ្លាញ់ Saturated ដែលមានក្នុងសាច់ក្រហម អាហារធ្វើពីទឹកដោះគោ សាច់ក្រក និងសូកូឡា។

-លុបបំបាត់ឲ្យអស់នូវពពួកជាតិកាហ្វេអ៊ីន និងញ៉ាំតែទឹក តែគ្មានជាតិកាហ្វេអ៊ីន មានជាតិស្ករទាប ឬទឹកផ្លែឈើ។

-កាត់បន្ថយការ ទទួលទានស្រា។

- ឈប់ជក់បារី ព្រោះផ្សែងបារី ទៅបន្ថយសមត្ថភាព ក្នុងការរក្សាការ ឡើងរឹងរបស់លិង្គ បានតាមរយៈបន្ថយលំហូរឈាម ទៅក្នុងលិង្គ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល