បើតាមរបាយការណ៍របស់ KoreaHerald លទ្ធភាពខ្ពស់ដែល Samsung នឹងបង្ហាញនូវនាឡិកា ឆ្លាតវៃ Galaxy Gear ស៊េរីបន្ទាប់របស់ខ្លួន នៅឯ MWC 2014។ “Samsung កំពុងតែធ្វើការជាមួយ នឹង Galaxy Gear 2 ហើយផលិតផលនេះ ប្រាកដជានឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ” លោក Lee Seung woo, អ្នកវិភាគមូលបត្រ IBK បាននិយាយប្រាប់ឲ្យដឹង។

ព័ត៌មានស្តីពីលក្ខណៈសម្បត្តិនៃ Galaxy Gear 2 នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែបើ តាម ការរំពឹងទុក ឧបករណ៍នេះ នឹងប្រើប្រាស់អេក្រង់ផ្លាស្ទិក diode កោងអាចបត់បែនបាន។ កាលពីខែសីហា ឆ្នាំ២០១៣ កន្លងទៅ Samsung បានចុះឈ្មោះយកប៉ាតង់មួយ ស្តីពីនាឡិកា ឆ្លាតវៃ ដែលមានរាងខុសទាំងស្រុងជាមួយនឹង Galaxy Gear។ ប្រភពបានសន្និដ្ឋានថា លទ្ធភាពច្រើន ដែល Galaxy Gear ជំនាន់ទី២ នឹងដូចទៅនឹងប៉ាតង់នោះ។

Concept ទម្រង់ 3D ពីប័ណ្ណប៉ាតង់នាឡិកាឆ្លាតវៃ របស់ Samsung

ឧបករណ៍ពាក់ដៃមួយផ្សេងទៀត Samsung អាចនឹងបង្ហាញខ្លួននៅ MWC ដែរនោះ មានឈ្មោះថា Galaxy Band។ បើតាមរបាយការណ៍ដដែល នេះគឺជាខ្សែដៃសុខភាព ពាក់កដៃ ដើម្បីតាមដាន សុខភាព និងត្រួតពិនិត្យរាងកាយ ពេលហាត់ប្រាណ ជាមួយនឹង Feature វាស់ចង្វាក់បេះដូង សំពាធឈាម៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress