ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ល្បីល្បាញខាងអំពើ សាហាវឃោរឃៅ និងយ៉ង់ខ្នងនោះ បានបង្ហោះបង្ហាញវីដេអូ អត្តឃាតសាជាថ្មី សរបញ្ជាក់ច្បាស់ ថា បានសម្លាប់ក្រុមមនុស្សច្រើនដល់ទៅ ៣០ នាក់ ជាក្រុមមនុស្ស ជនជាតិ អេត្យូពី-គ្រឹស្ទាន នៅក្នុងប្រ ទេសល៊ីប៊ី ។

វីដេអូបង្ហាញច្បាស់ជាក់ស្តែងក្រុមបុរសមួយក្រុមត្រូវបានគេសម្លាប់ កាត់ ក្បាល នៅឯមាត់ឆ្នេរខណៈ
ជន រងគ្រោះជាបុរសមួយក្រុមទៀត ត្រូវបានសម្លាប់ដោយការបាញ់សម្លាប់សេចក្តីរាយការណ៍បន្ថែម អោយដឹងថា ជនរងគ្រោះទាំងនោះ គេមានជំនឿជាក់អោយដឹងថា ជា សមា ជិក មកពីវិហារ អេត្យូពី ដែលត្រូវបានរឹបអូសបាន កាលពីពេលកន្លងទៅ ពីសំណាក់ក្រុមឧទ្ទាមខាងលើ នៅក្នុងប្រទេស ល៊ីប៊ី

គួរបញ្ជាក់ថា វីដេអូចុងក្រោយនេះ គឺវាស្រដៀងទៅនឹងវីដេអូកាល ពីពេលកន្លងទៅចេញផ្សាយក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម IS ក្នុងនោះរួមមានដូចជា វីដេអូ សម្លាប់កាត់ ក្បាល ក្រុមមនុស្ស ជាជនជាតិ អេហ្ស៊ីប-គ្រឹស្ទាន ២១ នាក់អំឡុងខែ កុម្ភៈ កន្លងទៅ ៕

<object width="483" height="414" data="http://www.youtube.com/v/DNQWuA5ZouM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/DNQWuA5ZouM&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី