ខ្សែបំរើសញ្ជាតិអេស្បាញជិតនឹងធ្វើការចុះហត្ថលេខា លើកិច្ចសន្យាថ្មីជាមួយនឹងក្លឹប Man City
ដែលនឹងទទួលបានប្រាក់បៀវត្សថ្មីគឺ 240.000(ម្ភៃបួនម៉ឺន) ផោន/សប្តាហ៍។

តាមប្រភពមកពីក្លឹប Man City បានឲ្យដឹងថា ដំណើរការបន្តកិច្ចសន្យាថ្មីរវាង Silva និងក្លឹបកំពុង
ប្រព្រឹត្តទៅយ៉ាងរលូន។ ក្នុងពេលឆាប់ៗខាងមុខនេះ ខ្សែបំរើរូបនេះ នឹងចុះហត្ថលេខាលើកិច្ច
សន្យាថ្មីដែលមានរយះពេល 5ឆ្នាំជាផ្លូវការ ជាមួយនឹងប្រាក់បៀវត្សថ្មីឡើងដល់ 240.000 ផោន
ក្នុងមួយសប្តាហ៍ដែលពីមុនប្រាក់បៀវត្សចាស់របស់គេគឺ 175.000ផោន/សប្តាហ៍ប៉ុណ្ណោះ។ ដូច្នេះ
ប្រាក់បៀវត្សថ្មីរបស់ Silva គឺស្មើនឹង Yaya Toure, Sergio Aguero និង Carlos Tevez ជាអ្នកដែល
មានប្រាក់បៀវត្សខ្ពស់បំផុតនៅ Man City៕

Silva នឹងបន្តលេងនៅ Man City រយះពេល 5ឆ្នាំទៀត

ដោយ៖ សិលា
ប្រភព៖ 24h