(ប៉ៃលិន)៖ យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ តាមការត្អូញត្អែរពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីលានសម្ងួត (សៃឡូ) ហាលពោត ដំឡូង ដែលមានម្ចាស់ឈ្មោះ សេង ម៉េងស៊ុន និងឈ្មោះ សេង ហាន (ភេទប្រុស) មានទីតាំងស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រាប់ថា ទីលានសម្ងួត (សៃឡូ)នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខមាលភាពប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅជុំវិញ គឺបង្កចេញពីលម្អងធូលី និងមានខ្លិនមិនល្អ បានធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ផ្លូវដង្ហើម ដោយស្ងួតបំពង់ករ ហើយសូម្បីសម្លៀកបំពាក់ក៏ហាលមិនកើត បើយកមកពាក់គឺរមាស់ពេញខ្លួន និងការហូបបាយក៏មិនកើតដែរ ដោយសារធូលីហុយចេញពីអំពុកដំឡូងហុយ មិនបាត់ឡើយគឺតាំងពីព្រឹកព្រលឹមទល់យប់។

ពួកគាត់ពិតជាមានការពិបាករស់នៅ ដោយផលប៉ះពាល់ និងប្រឈមមុខជម្ងឺផ្សេងៗ ពិសេសកុមារតូចៗប្រឈមមុខនឹងជម្ងឺផ្លូវដង្ហើម បើទោះបីពួកគាត់បានស្នើសុំឲ្យ អាជ្ញាធរមូលដ្ឋានជួយច្រើនលើក តែគ្មានអ្នកណាខ្វល់ខ្វាយយកចិត្តទុកដាក់ពីបញ្ហានេះឡើយ។

ករណីខាងលើនេះបង្កផលប៉ះពាល់ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិថ្នល់កែង និងភូមិថ្នល់ទទឹង នៃឃុំខាងលើ ដោយពួកគាត់បានសំណូមពរសូមឲ្យថ្នាក់លើ ជួយពិនិត្យមើលផង ព្រោះពួកគាត់មិនអាចរស់នៅកើតឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី