CamNews

រដ្ឋមន្រ្តីក្រសួង សុខាភិបាល អំពាវនាវកុំឲ្យ មានការ ម៉ាក់ងាយ និងរើសអើង អ្នកឆ្លងមេរោគ អេដស៍នៅស្រុកសង្កែ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវ ឲ្យមានការ គោរពភាពជាឯកជន របស់ក្រុម គ្រួសារជនរងគ្រោះ ដោយសារការឆ្លងមេរោគអេដស៍តាមបណ្តាភូមិ ក្នុងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង និងសុំកុំឲ្យ ម៉ាក់ងាយ និងរើសអើងទៅក្រុមគ្រួសារជនរងគ្រោះទាំងអស់នោះ។ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ជនរងគ្រោះ រក្សានូវភាពស្ងប់ស្ងាត់ និងកុំស្តាប់ពាក្យចរចាមអារាមនានា។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកនាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាល ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក មជ្ឈ មណ្ឌល បង្ការ និងទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ មូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ និងវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា កំពុងធ្វើការស្រាវជ្រាវលើចំនួនករណីអ្នកឆ្លងមេរោគអេដស៍ ដែលបានកើតមានឡើងក្នុងចំណោមប្រជាជននៅភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រុមការ ងារ ក៏កំពុង ធ្វើការស្រាវជ្រាវ កំណត់រក ប្រភព ទំហំ និង ខ្សែសង្វាក់ នៃការចំលងផងដែរ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រុមការងារកំពុងស្រាវយ៉ាងម៉ត់ចត់មួយលើការរាតត្បាតនេះ។ លោក បានបន្តថា ក្រុមការងារនឹងបន្តផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៌ដោយផ្តល់ប្រឹក្សាដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ និង សេវាព្យាបាល ដោយមិនយកថ្លៃសម្រាប់អ្នកទាំងឡាយណា ដែលមានបំណងចង់ដឹងពីស្ថានភាពផ្ទុកមេរោគអដស៍ និងត្រូវការការព្យាបាល។

រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋនៅក្នុងឃុំរកា ស្រុកសង្កែខេត្តបាត់ដំបង ប្រមាណ១០៦ នាក់ហើយ ត្រូវបានធ្វើតេស្តឈាមរកឃើញថា មានផ្ទុកមេរោគអេដស៍។ ដោយឡែកគ្រូពេទ្យប្រចាំឃុំរការ លោក យ៉ែម ជ្រិន ដែល គេដាក់ការសង្ស័យថា ជាអ្នកបង្កឲ្យមានការចម្លងនោះ ក៏ត្រូវបានសមត្ថកិច្ចកោះហៅមកសួរនាំ តែមិនទាន់ បានលទ្ធផលអ្វីនៅឡើយទេ។

ករណីផ្ទុះនូវហេតុការប្រជាពលរដ្ឋមានផ្ទុកមេរោគអេដស៍ទាំងមិនដឹងមូលហេតុនេះ បានកើតមានឡើង បន្ទាប់ពីការ ធ្វើតេស្តឈាមដំបូងនៅមណ្ឌលសុខភាពរកានិងមន្ទីរពេទ្យបង្អែកបាត់ដំបង នៅចន្លោះពីថ្ងៃទី៩ ដល់១៦ ខែធ្នូ ឆ្នាំ២០១៤។ សំណាកឈាមទាំងនោះ ត្រូវបានបញ្ជូនមកធ្វើតេស្តបញ្ជាក់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក ហើយនឹងត្រូវបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទរ័កម្ពុជាដើម្បីបញ្ជាក់បន្ថែមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤។
កាលពីចុងខែវិច្ឆិកា មានបុរសវ័យ ៧៤ឆ្នាំម្នាក់ដែលមកពីភូមិរការ ឃុំរការ បានធ្វើតេស្តឈាម រកមេរោគអេដស៍និងទទួលបានលទ្ធផលវិជ្ជមាននៅមណ្ឌលសុខភាពរការ។ ក្រោយពីបានទទួលលទ្ធផលនេះ គាត់បានបញ្ជូនចៅស្រីនិងកូនប្រសារប្រុសរបស់គាត់មកធ្វើតេស្ត ហើយពួកគេក៏ទទួលលទ្ធផលវិជ្ជមានដែរ។

គាត់បានបន្ថែមទៀតថា គាត់បានប្រាប់ទៅអ្នកភូមិដទៃទៀតថា គាត់ធ្លាប់បានទទួលសេវាព្យាបាល ពីអ្នកព្យាបាល ជំងឺឯកជនក្នុងភូមិម្នាក់ ហើយគាត់ ក៏បានអន្ទងឲ្យអ្នកភូមិដទៃទៀត ដែលធ្លាប់បានទៅពិនិត្យជំងឺជា មួយអ្នក ព្យាបាលជំងឺឯកជនក្នុងភូមិម្នាក់នោះ ឲ្យទៅធ្វើតេស្តឈាមរកមេរោគអេដស៍ដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល