តេឡេស្កូប Parkes របស់ប្រទេសអូស្ដ្រាលី នឹងចូលរួមក្នុងគម្រោង Breakthrough Listen ដើម្បី
ស្វែងរកមនុស្សភពផ្កាយ និងបាតុភូតធម្មជាតិផ្សេងៗ។

តេឡេស្កូបវិទ្យុ Parkes មានទីតាំងនៅ New South Wales ប្រទេសអូស្ដ្រាលី

តេឡេស្កូប Parkes ដែលមានទីតាំងនៅអូស្ដ្រាលីរបស់អង្គការស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ និង
ឧស្សាហកម្មជាតិ (CSIRO) ចាប់ផ្ដើមចូលរួមក្នុងគម្រោង Breakthrough Listen ដែលជាគម្រោង
ស្រាវជ្រាវធំបំផុតក្នុងការស្វែងរកមនុស្សភពផ្កាយ នេះបើតាម IFL Science ចេញ ផ្សាយកាលពី
ថ្ងៃទី ៨វិច្ឆិកា។

Breakthrough Listen ធ្វើការស្រាវជ្រាវទៅលើបណ្ដាផ្កាយដើម្បីស្វែងរករលកវិទ្យុមិនធម្មតាដែល
អាចជាសញ្ញារបស់សត្វឆ្លាតវៃនៅខាងក្រៅផែនដី។ ប៉ុន្តែ ការស្វែងរកមនុស្សភពផ្កាយ គ្រាន់តែ
ជាផ្នែកមួយនៃភារកិច្ចតែប៉ុណ្ណោះ។

បណ្ឌិត Bailes អ្នកសម្របសម្រួលវិទ្យាសាស្ដ្រជនជាតិអូស្ដ្រាលីនៃគម្រោង Breakthrough បាន
ឱ្យដឹងថា “ប្រព័ន្ធស្វែងរកនៅលើ Parkes ក៏នឹងស្វែងរកបណ្ដាបាតុភូតធម្មជាតិនានា ដូចជាការផ្ទុះ
រលកវិទ្យុល្បឿនលឿន។ល។ នេះគឺជាខ្លឹមសារសំខាន់ក្នុងកិច្ចការបច្ចុប្បន្នរបស់ Parkes។ ក្រុម
អ្នកវិទ្យាសាស្ដ្រអូស្ដ្រាលីបានអបអរនូវឱកាសដើម្បីចែករំលែកទិន្នន័យរបស់ Breakthrough
Listen ជាមួយនឹងគម្រោងផ្សេងៗដែលកំពុងដំណើរការ”។

តេឡេស្កូប Parkes ចាប់ផ្ដើមដំណើរការគម្រោង Breakthrough Listen កាលពីថ្ងៃទី ៨វិច្ឆិកា
ក្រោយពីបានដំណើរការសាកល្បងរយៈពេល ១៤ថ្ងៃ។ គោលដៅដែលត្រូវបានជ្រើសរើសដំបូង
គេ នោះគឺ Proxima b ដែលជាភពមួយនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានទំហំប្រហាក់
ប្រហែលនឹងផែនដី។ ភពនេះ វិលជុំវិញ Proxima Centauri ដែលជាផ្កាយមួយនៅក្បែរព្រះអាទិត្យ
បំផុត និងមានចម្ងាយពីផែនដីត្រឹមតេ ៤,២ឆ្នាំពន្លឺ។

បណ្ឌិត Andrew Siemion អគ្គនាយកមជ្ឈមណ្ឌលស្វែងរកសត្វឆ្លាតវៃនៅក្រៅផែនដី (SETI) នៅ
សកលវិទ្យាល័យ California, Berkeley ដែលជាអ្នកគ្រប់គ្រងគម្រោងវិទ្យាសាស្ដ្រ Breakthrough
Listen ថ្លែងថា “ពេលដែលយើងដឹងថា មានភពមួយនៅក្បែរ យើងត្រូវតែស្វែងយល់អំពីវា។
Proxima-b សមស្របដើម្បីក្លាយជាគោលដៅដំបូងរបស់ Parkes។ ការរកឃើញសត្វដែលនៅ
ឆ្ងាយពីផែនដីត្រឹមតែ ៤,២ឆ្នាំពន្លឺ អាចផ្លាស់ប្ដូរទាំងស្រុង”។

ភព Proxima-b ដែលមានចម្ងាយពីផែនដី ៤,២ឆ្នាំពន្លឺ គឺជាគោលដៅដំបូងគេរបស់ Parkes

គម្រោង Breakthrough Listen ត្រូវបានឧបត្ថម្ភដោយអ្នកជំនួញជនជាតិរុស្ស៊ី ឈ្មោះ Yuri Milner
និងជាផ្នែកមួយរបស់ Breakthrough Initiatives ដែលជាបណ្ដាគម្រោងដើម្បីជួយឱ្យមនុស្សមាន
ការរីកចម្រើនក្នុងការសិក្សាស្រាវជ្រាវបណ្ដាផ្កាយក្នុងអវកាស។ Milner មានការសប្បាយចិត្ត នៅ
ពេលតេឡេស្កូប Parkes ចូលរួមគម្រោងជាមួយនឹងតេឡេស្កូបវិទ្យុពីររបស់អាមេរិក និងតេឡេ
ស្កូបវិទ្យុធំបំផុតនៅលើលោករបស់ប្រទេសចិន។

Milner ថ្លែងថា “បណ្ដាឧបករណ៍នេះគឺជា “ត្រចៀក” របស់ផែនដី។ ពួកវាកំពុងតែស្ដាប់នូវសញ្ញានៃ
បណ្ដាមនុស្សនៅភពផ្កាយ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ sci-news