CamNews

គ្រូ​កម្ពុជា និង​ហុង​កុង តាំង​ចិត្ត​ធ្វើ​ឲ្យ​បាន​ល្អ​រៀងៗ​ខ្លួន ក្នុង​​ជំនួប​​មិត្ត​​ភាព​ថ្ងៃ​ស្អែក

(ភ្នំពេញ)៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងលោក Ki Pan Gon គ្រូបង្វឹកក្រុមហុងកុង សុទ្ធ​តែ​បាន​ត្រៀម​យ៉ាង​ល្អ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្ដរ​ជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៦ ខែ​តុលា​ស្អែក​នេះ ព្រោះ​គ្រូ​ជន​ជាតិ​កូរ៉េ​ទាំង​ពីរ បាន​ចាត់​ទុក​ជំនួប​មិត្ដ​ភាព​នេះ គឺជាការប្រកួតដ៏សំខាន់រៀងៗខ្លួន។

សម្រាប់លោក Lee បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី០៥ ខែតុលានេះថា ជំនួបជើងទី២ ជាមួយហុងកុង​នេះ គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ ដើម្បី​ពង្រឹង​សមត្ថភាព​កូន​ក្រុម​ខ្លួន ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2016 នា​ពេល​ឆាប់ៗ​ខាង​មុខ ហេតុ​នេះ​លោក​នឹង​ជំរុញ​ក្រុម​គោ​ព្រៃ​កម្ពុជា​ធ្វើ​ឲ្យ​បានល្អបំផុត។

ដោយឡែកលោក Kim Pan Gon បានលើកឡើងថា ទោះបីកាលពីដើមខែកញ្ញាកន្លងទៅ ក្រុមលោកធ្លាប់បានយកឈ្នះ ៤-២ លើក្រុមជម្រើស​ជាតិ​កម្ពុជា លើ​ទឹក​ដី​ខ្លួន​ក៏​ពិត​មែន ប៉ុន្ដែ​ការ​ប្រកួតក្រៅទឹកដីនេះ លោកមិនអាចធ្វេសប្រហែស និងរឹតតែមិនអាចមើលស្រាលក្រុមម្ចាស់ផ្ទះកម្ពុជាបានឡើយ ព្រោះបាល់ទាត់កម្ពុជាបច្ចុប្បន្ន មានភាពរីកចម្រើនខ្លាំងជាងមុន ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតមិត្តភាពផ្លូវការលើកទី២ រវាងក្រុមទាំងពីរ ប៉ុន្ដែជាជំនួបដ៏សំខាន់ក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមដណ្ដើមកៅអីជុំ​ផ្ដាច់​ព្រ័ត្រ​ពាន AFF Suzuki Cup 2016 ជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខ។ ប៉ុន្ដែការប្រកួតផ្លូវការចាប់ផ្ដើម ក្រុមគោព្រៃកម្ពុជានេះ ក៏ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិស្រីលង្ការ ១ប្រកួតទៀត នៅថ្ងៃទី០៩ ខែតុលានេះផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង