The Crystal Lagoon គឺជាឈ្មោះអាងហែលទឹក ដែលស្រស់ស្អាត និងធំជាងគេបង្អស់នៅ
លើលោក ហើយមានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋាន The San Alfonso del Mar នារដ្ឋ
Algarrobo ប្រទេស Chile ដែលអាងហែលទឹកនេះលាតសន្ធឹងជាង ១៦០៩ គ.ម និង ពោរ
ពេញទៅដោយទឺកដ៏ខៀវស្រងាត់ធំដាច់កន្ទុយផ្នែក ដែលជាហេតុធ្វើអោយភ្ញៀវទេសចរណ៏
បានទឹកដល់ទីនោះហើយ ទ្រាំមិនបានក្នុងការចុះហែលទឹកកំសាន្តលែង ។

ប្រទេស Chile គឺជាប្រទេសមួយដែលពោរពេញទៅសក្តានុពលទេសចរណ៏ និងតំបន់សម្រស់
ធម្មជាតិដែលមាននៅតាមតំបន់បឹង ឧទ្យាន និងតំបន់ឆ្នេរជាដើម។ មិនត្រឹមតែប៉ុណ្ណោះ
ប្រទេសនេះបានបំបែកឯកទគ្គកម្មពិភពលោក The Guinness World Record ដោយបានធ្វើការ
ទាក់ទាញភ្ញៀវទេសចរណ៏ជាង ២លាននាក់រៀងរាល់ឆ្នាំតាមរយៈអាងហែលទឹកធំជាងគេលើ
លោកគឺ The Crystal Lagoon នារមណីយដ្ឋាន San Alfonso Del Mar ដោយវាបានលាតសន្ធឹង
ប្រមាណជាង ៣,៣២៣ហ្វឺត ស្មើនិងជាង១៦០៩ គ.ម បើយោងទៅតាមម្ចាស់រមណីយដ្ឋាន
នៃសាជីវកម្ម The Crystal Lagoons ។ អាងហែលទឹកនេះមានទំហំធំជាងអាងហែលទឹកនៅ
ពហុកីឡាដ្ឋានអូឡាំពិក ២០ដង ហើយធំជាង ៦ដងបើធៀបទៅនិងអាងហែលទឹកប្រកួត
ប្រជែងគឺ The Orthlieb នៅរដ្ឋ Casablanca ប្រទេស Morocco ។

អាងហែលទឹក The Crystal Lagoon មិនត្រឹមតែធំជាងគេប៉ុណ្ណោះទេ តែក៏ជាអាងហែលទឹក
ជ្រៅជាងបំផុតផងដែរ ដែលមានជំរៅដល់ទៅ ១១៥ហ្វឺត។ បើយោងទៅតាម The Daily Mail
បានអោយដឹងថា អាងហែលទឹកនេះបានសាងសង់សំរេចជាស្ថាពរដោយប្រើរយៈពេល៥ឆ្នាំ
និងចំណាយថវិកាជាង ១.២លានដុល្លា ហើយបានបើកដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ២០០៦។

ដោយ ៖ ចាន់ណា
ប្រភព ៖ ibtimes