(ភ្នំពេញ)៖ ខួបកំណើតដ៏សប្បាយរីករាយ ប្រកបដោយអត្ថន័យ របស់តារាសម្ដែងសិចស៊ី កញ្ញា ហ្វីហ្វី ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ត្រូវបាននាងអះអាងថា ថ្វីត្បិតតែកម្មវិធី ធ្វើឡើងមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុន ចាយលុយខ្ទង់ពាន់ដុល្លារក្ដី ប៉ុន្តែរាល់ការចំណាយទាំងអស់ ជាលុយផ្ទាល់ខ្លួនរបស់នាង និងមានការជួយខ្លះពីឪពុកម្ដាយ ពោលពុំមានអ្នកតូចអ្នកធំណា ជួយឧបត្ថម្ភ ដូចអ្វីដែលធ្លាប់លេចឮ នាពេលកន្លងមកនោះឡើយ។ ប៉ុន្តែផ្ទុយពីការអះអាង របស់ស្រីស្រស់ ហ្វីហ្វី មានប្រភពមួយនៅកៀកកិតនឹងរូបនាង បង្ហើបថា កម្មវិធីខួបកំណើតក្នុងថ្ងៃមុននោះ គឺមានការឧបត្ថម្ភទាំងស្រុងពីលោកឧកញ៉ា ជាអ្នករកស៊ីជួញឈើ ប្រណិតដ៏ល្បីឈ្មោះម្នាក់ ជាអ្នកជួយឧបត្ថម្ភ ពោលអស់ប៉ុន្មាន គឺលោកឧកញ៉ានោះជាអ្នករ៉ាប់រង សំខាន់ឲ្យតែ ហ្វីហ្វី សប្បាយចិត្ត។

ក្នុងពិធីខួបកំណើតរបស់ស្រីស្រស់ សម្រស់ឆើតឆាយ កញ្ញា ហ្វីហ្វី គេសង្កេតឃើញមានអ្នកសិល្បៈជាច្រើនបានចូលរួម ក្នុងនោះក៏មានសាច់ញាត និងសង្ស័យមានប្រុសស្នេហ៍របស់នាង ដែលមានងារជាឧកញ៉ាចូលរួមផងដែរ ។ ក្រោយខួបកំណើតបញ្ចប់ ហ្វីហ្វី បានអះអាងថា កម្មវិធីនេះធ្វើឡើងធំជាងរាល់ឆ្នាំ ដោយសារតែចង់លើករាសី ក្នុងឆ្នាំថ្មី ណាមួយដើម្បីអបអរការងារសិល្បៈថ្មីៗ កំពុងហូរចូលយ៉ាងរដឹកនេះ ។ ហ្វីហ្វី បាននិយាយទៀតថា កម្មវិធីបានអញ្ជើញ អ្នកសិល្បៈចូលរួមច្រើន ហើយក៏មានសាច់ញាតចូលរួមខ្លះដែរ ប៉ុន្តែលុយដែលចំណាយក្នុងពិធីនេះ អស់ប្រមាណជាង៣ពាន់ដុល្លារនោះ គឺជាញើសឈាម របស់នាងផ្ទាល់ ដែលខំសន្សំបាន ពុំមាននរណាជួយឧបត្ថម្ភនោះទេ ។

ប៉ុន្តែផ្ទុយពីការអះអាងនេះ ត្រូវបានប្រភពព័ត៌មានមួយ ទម្លាយថា ខួបកំណើតដែលចាយលុយខ្ទង់ពាន់ដុល្លារនោះ គឺមានឧកញ៉ាម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីជួញឈើដ៏ល្បី នៅម្ដុំភាគឦសាន នៃប្រទេសកម្ពុជា ក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងរតនគិរី ជាអ្នកបោះដុំដុល្លារឲ្យធ្វើ ពោលមិនដូចអ្វីដែល ហ្វីហ្វី បាននិយាយប្រាប់អ្នកព័ត៌មាននោះឡើយ។ ប្រភពបន្តទៀតថា ស្រីស្រស់ហ្វីហ្វី ត្រូវបានលោកឧកញ៉ាមានទាំងអំណាច មានទាំងលុយស្ទើរក្រាលដេកម្នាក់នោះ យកធ្វើជាស្រីកំណាន់លួចលាក់ពីប្រពន្ធកូន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលពួកគេតែងណាត់ជួបគ្នាជារឿយៗ ពេលដែលលោកឧកញ៉ារូបនោះ សម្រាកពីការងារ ឡើងមកភ្នំពេញ ឬចេញទៅដើរលេងនៅក្រៅប្រទេស។

ប្រភពព័ត៌មានទម្លាយឲ្យដឹងទៀតថា ហ្វីហ្វី ជាតារាម្នាក់ចូលចិត្តតែងខ្លួនឆើយឆាយ ហើយការងារសិល្បៈ មិនសូវជាមមាញឹកប៉ុន្មាននោះទេ ដូច្នេះចំណូលដែលបានមកពីការងារសិល្បៈ គ្រាន់តែហ្វីហ្វី ទិញគ្រឿងតុបតែងខ្លួន និងសម្លៀកបំពាក់ គឺមិនទាំងគ្រាន់ផង តើនាងមានលុយទាំងដុំមកពីណាធ្វើខួបធំបែបនេះ ? យ៉ាងណាមិញ ងាកមកមើលចំណងស្នេហ៍រវាង ហ្វីហ្វី និងលោកឧកញ៉ាឈើល្បីឈ្មោះនោះវិញ ពោលនាងតែងតែទទួលបានការជួយជ្រោមជ្រែង គ្រប់បែបយ៉ាង ទោះបីហ្វីហ្វី ត្រូវសម្ដែង ឬមិនសម្ដែង ក៏មិនខ្វល់រឿងលុយចាយដែរ ។ ប្រភពខ្សឹបប្រាប់ទៀតថា គ្រាន់តែឧកញ៉ានោះលក់ គ្រញូង តែ១ដុំ អាចឲ្យស្រីស្រស់ ហ្វីហ្វី ដេកចាយ១ខែក៏មិនអស់ដែរ សំខាន់ឲ្យតែធ្វើឲ្យលោកឧកញ៉ានោះពេញចិត្ត ពេលជួបគ្នាម្ដងៗ..៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី