CamNews

Liverpool ល្អ តែ Villarreal សង្ឃឹម​ឈ្នះ​ច្រើន​ក្នុង​ទឹក​ដី​ យប់​នេះ​​នៅ Europa League

(ម៉ាឌ្រីដ)៖ ក្រុមហង្សក្រហម Liverpool របស់អង់គ្លេស នឹងត្រូវតតាំងជាមួយម្ចាស់ផ្ទះ Villarreal ក្នុងទឹកដីអេស្ប៉ាញ យប់នេះ ក្នុងជើងទី១ នៃ​ព្រឹត្តិការណ៍ពានរង្វាន់ UEFA Europa League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

ប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Jurgen Klopp លេងមិនចាញ់ឡើយនៅ Premier League អស់​ណាស់​ត្រឹម​ស្មើ ដែល​​ទើប​​តែ​​ទទួល​​បាន​​១​ពិន្ទុ​ក្នុង​ទឹក​ដី ក្រោយប្រកួតស្មើលទ្ធផល ២-២ ទល់នឹងក្រុមភ្ញៀវសារិកាព្រៃ Newcastle United មុន​មក​ប៉ះ​ក្រុម Villarreal រាត្រី​ម៉ោង ២៖០៥ នាទី​រំលង​អាធ្រាត្រ (ម៉ោង​នៅ​កម្ពុជា) ដើម្បី​ស្វេង​រក​កៅអី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈដែល Shakhtar Donetsk ក៏​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​មក​ពី​អេស្ប៉ាញ Sevilla ផង​ដែរ ។

Liverpool អាចនឹងអវត្តមានកីឡាករខ្សែការពារឆ្នើម Mamadou Shakho ដោយសារតែមានការជាប់ពាក់ព័ន្ធទៅនឹង សារធាតុប៉ូវកម្លាំង​កាល​ពី​ខែ​មុន ពេល​ទម្លាក់​ក្រុម Manchester United ចេញពីវគ្គ៨ក្រុមចុងក្រោយនោះ ហើយ​ក៏ជា​កីឡាករ​លេច​ធ្លោ​មួយ​រូប​ផង​ដែរ ពេល​ដែល​ក្រុម​ហង្សក្រហម​បាន​ទម្លាក់​ក្រុម​មក​ពី​អាល្លឹ​ម៉ង់ Borussia Dortmund នោះ ។

Liverpool ធ្លាប់ជួបក្រុម Villarreal តែម្តងគង់កាលពីឆ្នាំ២០០៨ ក្នុងមិត្តភាពអន្តរជាតិ ដែលកាលនោះក្រុមទាំងពីរពុំ មានស៊ុតបញ្ចូលទីគ្នាទេ គឺ​រក្សា​លទ្ធ​ផល ០-០ ។

ងាកទៅមើលក្រុម Villareal វិញ ប៉ុន្មានប្រកួតចុងក្រោយ យកឈ្នះបានត្រឹមតែក្រុមខ្សោយ និងទប់បានស្មើ ០-០ ពេល ជួបក្រុមភ្ញៀវ Real Sociedad នៅ La Liga សប្តាហ៍​មុន​នេះ និងបរាជ័យ ៣-០ នៅក្នុងផ្ទះ Real Madrid ចាញ់ក្នុងផ្ទះ Rayo Vallecano ២-១ និង​ឈ្នះ Getafe ២-០ វិញ ៕

Mamadou Sakho

គ្រូបង្វឹក Liverpool លោក Jurgen Klopp (ឆ្វេង)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង