CamNews

លីម មួយហ្គិច ឆ្វាក់តែ​បុរសៗ​ ពូកែ​រាយ​អន្ទាក់​ ចង់​លួងលោម​ទៅញ៉ាំ​អីស្ងាត់​ៗ

ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងសាច់សវ័យក្មេង កញ្ញា លីម មួយហ្គិច បានបក់បោកព័ត៌មាន ដ៏រសើមមួយថា នាងមានបុរស សម្បូរទ្រព្យម្នាក់ ទិញរថយន្តម៉ាក Prius តម្លៃជាង១ម៉ឺនដុល្លារ ឲ្យជិះលេង កុំឲ្យអផ្សុក ។ ប៉ុន្តែជុំវិញនឹងរឿងនេះ កញ្ញា លីម មួយហ្គិច បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា នាងមិនមាន បុរសណាម្នាក់ ទិញរថយន្តឲ្យ នាងជិះនោះទេ ។ ក្នុងនោះ តារាសម្តែងដែល កំពុងតែ មានហុងស៊ុយ នៅក្នុងពិភពសិល្បៈរូបនេះ បានថ្លែងទាំងអស់ សំណើច ថា “មានឯណាបង...! ខ្ញុំមានឡានផ្ទាល់ខ្លួន មកពីណា? ឡានម៉ាក Prius ដែលគេថានោះ ជាឡាន របស់ បងប្រុសខ្ញុំទេ ។ យូរៗខ្ញុំខ្ចីគាត់ជិះម្តងទៅ ហើយឥឡូវនេះ ខ្ញុំមិនទាន់មានឡាន ផ្ទាល់ខ្លួននោះ ទេ” ។

ដោយឡែកថ្មីៗនេះ ខណៈដែលតារាម៉ូដែល ប្រចាំក្រុម Sun Super Model កញ្ញា លីម មួយហ្គិច មានសន្ទុះ និងត្រូវបានគេស្គាល់ច្រើន នៅក្នុងពិភពសិល្បៈរួចមក ស្រាប់តែត្រូវ បានប្រភព គួរឲ្យ ទុកចិត្ត ចេញពីអ្នកសិល្បៈ ដែលកៀកកិត ចិត្តមួយថ្លើមមួយ ជាមួយនាង លួចបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា អាហ្គិច មានប្រុសៗតាមស្រឡាញ់ ច្រើនណាស់ ចាប់តាំងពីនាងបាន ចូលប្រឡូក ក្នុងសិល្បៈមក ។ មិនតែប៉ុណ្ណោះប្រុសៗទាំងនោះ តែងតែបបួល និងលួងលោមនាង ទៅញ៉ាំអីជាមួយគ្នាស្ងាត់ ដើម្បីបានសាសងសម្ដី ទៀតផង ។

ប្រភពដដែល បានបន្តថា ប្រុសៗទាំងស្ទាវ ទាំងសក់ល្បាយអាចម៌ខ្លា ដែលប្រជែងគ្នាតាមស្រឡាញ់ និងចង់បានបេះដូង អាហ្គិច នោះ គឺសុទ្ធតែជាអ្នកមាន ជិះសុទ្ធតែម៉ូតូធំ និងរថយន្តទំនើបៗ។ មិនតែ ប៉ុណ្ណោះបុរសទាំងនោះ បានទូរស័ព្ទមកលេង អាហ្គិច ជារៀងរាល់ ថ្ងៃស្ទើររកពេលសម្រាក មិនបាន។ តែយ៉ាងណានោះ ប្រភពខាងលើក៏មិនដឹងថា ស្រីស្រស់ លីម មួយហ្គិច សម្រេចចិត្ត ជ្រើសរើសបុរស ណាម្នាក់នោះដែរ ក្នុងចំណោមបុរសៗទាំងអស់គ្នា ដែលប្រជែងគ្នា តាមស្រឡាញ់ និងចង់ថ្ពក់យក បេះដូងនាង យកទៅឃុំគ្រង ព្រោះប្រុសឥឡូវ ពិបាកទុកចិត្តណាស់ ពោលគេតែងប្រើប្រាស់លុយ និងសម្ភារទំនើប ក្នុងការរាយអន្ទាក់ស្នេហ៍។

យ៉ាងណាក្តី ជុំវិញព័ត៌មានទាំងអស់នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង សុំការស្រាយ បំភ្លឺ ពីតារាសម្តែងវ័យក្មេង លីម មួយហ្គិច តាមទូរស័ព្ទបានទេ ។ ដោយទូរស័ព្ទរបស់នាង ហៅចូល គ្មានអ្នកទទួល ។ ទោះជាយ៉ាងណា គេហទំព័រ LookingTODAY រងចាំទទួលស្វាគមន៍ជានិច្ច ចំពោះ ការចេញមុខបកស្រាយ ដោយក្ដីរីករាយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល