ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ឲ្យ ដឹងថា យុវតីវ័យក្មេង តែកម្លាំងចិត្តខ្លាំង វ័យទើបតែ ១៩ ឆ្នាំ បានចំណាយ ពេលដល់ទៅ ២៣ ថ្ងៃ ជិះកង់ចម្ងាយឆ្ងាយដល់ទៅ ២៥០០គ.មទៅកាន់សាកលវិទ្យាល័យ Yangzhou ដើម្បីមានឱកាស បានចូលរៀនវគ្គសិក្សាថ្មី ។

រស់នៅក្នុងទីក្រុង Hulin ខេត្ត Heilongjiang ភាគខាងកើតឆៀងខាងជើងប្រទេសចិន នាង Yang Wanying យុវតីវ័យក្មេងនោះ បានសារភាពអោយដឹងថា នាងលង់ស្នេហ៍ជាខ្លាំង ជាមួយនឹងកម្មវិ ធីសិក្សា វិទ្យាសាស្រ្តកុំព្យូទ័រ សាកលវិទ្យាល័យ Yangzhou ក្នុងខេត្ត Jiangsu មានទីតាំងនៅជិត ទីក្រុងសៀងហៃប្រទេសចិន ដូច្នេះ នាងក៏សម្រេចចិត្ត ជិះកង់រយៈចម្ងាយ ឆ្ងាយ ដល់ទៅ ២៥០០ គ.ម រយៈពេល ២៣ ថ្ងៃតែម្តង ទម្រាំតែមកដល់គោលដៅ អាគារសាកលវិទ្យាល័យ ។

ភ្នាក់ងារសារព័ត៌មាន ដកស្រង់សម្តីរបស់នាង គូសបញ្ជាក់ក្តែងៗអោយដឹងថា ៖មានរឿងជាច្រើន ដែលមិនអាចរង់ចាំបាន ក្នុងករណី មិនធ្វើវាឥលូវនេះ មិនប្រាកដថាអាចធ្វើបាននៅពេលអនាគត បាននោះទេ ។ ជាការគូសបញ្ជាក់ ពីសាម៉ីខ្លួន តាមរយៈបទសម្ភាសន៍ នាង Yang អោយដឹងថា កាលពីអតីតកាលកន្លងទៅ នៅពេលដែលនាងមានវ័យទើបតែ ១៥ ឆ្នាំ នាងក៏ធ្លាប់បានធ្វើដំណើរ រយៈចម្ងាយឆ្ងាយដូចគ្នាដែរ ដោយដើរ Trekking ជាមួយនឹងឪពុករបស់នាង ពីខេត្ត Heilongjiang ទៅកាន់តំបន់ ទីបេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន