សារធាតុនេះ មានឥទ្ធិពលអវិជ្ជមាន ទៅលើរាងកាយមនុស្ស ។ វាបង្កើនឱកាសនៃការកើតជំងឺស្មុគស្មាញជាច្រើនមុខ នៅក្នុងរយៈពេលមធ្យម និងរយៈពេលយូរ ក្រៅពីបាត់បង់ស្មារតីមួយរយៈពេល ។

ដូច្នេះការផឹកគ្រឿងស្រវឹងជាប្រចាំ ធ្វើឱ្យស្ថានភាពសុខភាពចុះខ្សោយ ។ លើសពីនេះទៀត បើតាមការសិក្សាស្រាវជ្រាវមួយ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីអនឡាញស្ដីពីជីវឱសថបន្ដពូជបានឱ្យដឹងថា ការផឹកគ្រឿងស្រវឹងជាប្រចាំ ធ្វើឱ្យថយចុះកម្រិតទឹកកាម ។

លោកអ្នកត្រូវចាំទុកក្នុងចិត្ដថា ទឹកកាមតិចតួចត្រូវតែ ទៅដល់ប្រព័ន្ធបន្ដកំណើតស្រ្ដីដើម្បីឱ្យ ការរួមគ្នារវាងអូវុល និងស្ពែម៉ាតូសូអ៊ីត កើតឡើង ។ ប្រសិនបើទឹកកាម មានកម្រិតតិច វានឹងមានចំនួនកោសិកាទាប ពីការបន្សំចូលគ្នារវាង អូវុល និងស្ពែម៉ាតូសូអ៊ីត ដូច្នេះឱកាសនៃការមានកូនដោយជោគជ័យនោះ មានការធ្លាក់ចុះ ៕

ប្រែសម្រួល៖ សារ៉ារ

ប្រភព៖ steptohealth