(ចិន)៖ តារាសម្តែងហុងកុងម្នាក់ ដែលជាកូនកាត់ច្រើនសាសន៍ គឺនាង Christine Kuo បានចែករំលែកបទពិសោធន៍ នៃការរស់នៅរបស់ខ្លួន ជូនទស្សនិកជន ដែលជាអ្នកគាំទ្រថា នាងពិតជាខ្លាចការឡើងទម្ងន់ណាស់ ហើយក៏ព្យាយាម កាត់បន្ថយវាផងដែរ។ នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុមួយ Christine Kuo និយាយថា នាងធ្លាប់ជួបគ្រោះថ្នាក់ ក្នុងការប្រណាំងរថយន្ត សឹងតែបាត់បង់ជីវិតទៅហើយ តែនាងក៏បានអរគុណ ដល់ទស្សនិកជនដែល នៅចងចាំរូបនាង និងជួយផ្តល់កម្លាំងចិត្តដល់នាង គ្រប់ពេលក្រោយពីនាងបានជាសះស្បើយ ហើយក៏បរិភោគអាហារជាទៀងទាត់ដែរ ប៉ុន្តែនៅពេលដែលឮគេនិយាយថា ខ្លួនធាត់ពិតជា ធ្វើឲ្យនាងខ្លាចការញ៉ាំជាខ្លាំង។

Christine Kuo បញ្ឈប់ការបរិភោគអាហារ រយៈពេល១០ថ្ងៃឯណោះ ព្រោះតែខ្លាចឡើងទម្ងន់ តែក៏នៅផឹកទឹកដែរ ទោះបីជាខ្លួនបារម្ភ ពីការកើនឡើងនៃទម្ងន់រាងកាយក៏ដោយ។ Christine Kuo គឺជាកូនកាត់តៃវ៉ាន់-កាណាដា ពេលនេះ នាងមានអាយុ៣៣ឆ្នាំទៅហើយ តែសម្រស់នៅ តែស្អាតមិនចាញ់តារាស្រីវ័យក្មេង ផ្សេងទៀតឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី