ដើម្បីទទួលបានកូនស្រី អ្នកជំនាញផ្នែកសុខភាពផ្លូវភេទ បានណែនាំថា អ្នកគួរប្រើក្បាច់រួមភេទណា ដែលលិង្គជ្រៀតចូលក្នុងទ្វារមាសរាក់ៗ។

ហេតុអ្វី បានជាលិង្គជ្រៀតចូលរាក់ ទទួលបានផល? លោកវេជ្ជបណ្ឌិត Shettles បានរកឃើញថា មេជីវិតឈ្មោល (ក្រូម៉ូសូម Y) ធ្វើដំណើរលឿន ប៉ុន្ដែស្លាប់លឿន ហើយវាមានលក្ខណៈខ្សោយ។ ខណៈពេលដែលមេជីវិតញី (ក្រូម៉ូសូម X ) ធ្វើដំណើរយឺត មានជីវិតបានយូរ និងខ្លាំងក្លា ដែលវាអាចរស់បាន នៅក្នុងបរិយាកាសអាប់អួរ។

ដោយផ្អែកតាមការយល់ដឹងនេះ វិធីសាស្រ្ដរួមភេទឱ្យបានកូនស្រីរបស់វេជ្ជបណ្ឌិត Shettles បានផ្ដល់អនុវសាសន៍ថា មេជីវិតឈ្មោលគួរតែត្រូវដាក់ឱ្យឆ្ងាយ ពីមាត់ស្បូនរបស់ស្រ្ដីតាមដែលអាចធ្វើទៅបាន។ អនុវត្ដបែបនេះ គឺដើម្បីធ្វើឱ្យប្រាកដថា មេជីវិតឈ្មោល ពិបាកនឹងទៅដល់ស៊ុត ឬនៅមានជីវិត ក្នុងស្ថានភាពអាប់អួរ ក្នុងទ្វារមាសស្រ្ដី។ ដូច្នេះ ខាងក្រោមនេះ គឺជាក្បាច់រួមភេទ ដែលអ្នកជំនាញណែនាំឱ្យអនុវត្ដ ដើម្បីទទួលបានកូនស្រី៖

១. ក្បាច់បុរសវាយលុកពីលើស្រ្ដី(ក្បាច់ដូនតា)៖ ក្បាច់រួមភេទនេះ ត្រូវបានអ្នកជំនាញនិយាយថា ជាក្បាច់រួមភេទដ៏ប្រសើរបំផុត ដើម្បីទទួលបានកូនស្រី ដោយលក្ខណៈលិង្គជ្រៀតចូលរាក់ៗរបស់វា។  តាមរយៈក្បាច់រួមភេទនេះ អ្នកជំនាញណែនាំថា មេជីវិតឈ្មោល បានធ្លាក់នៅឆ្ងាយពីមាត់ស្បូនរបស់ស្រ្ដី។ ការណ៍នេះ គឺដើម្បីផ្ដល់ឱ្យអត្ថប្រយោជន៍ខ្ពស់ដល់មេជីវិតញី ក្នុងការទទួលយកស៊ុត ពីព្រោះ មេជីវិតញីខ្លាំងជាង មេជីវិតឈ្មោល។ លើសពីនេះទៀត អ្នកជំនាញណែនាំឱ្យស្ត្រីជៀសវាង ការឈានដល់ចំណុចកំពូល ដើម្បីកុំឱ្យកម្រិត PH ទ្វារមាស និងទឹករំអិលមាត់ស្បូន ផ្ដល់ភាពងាយស្រួល ចំពោះមេជីវិតឈ្មោលក្នុងការធ្វើដំណើរលឿនរហ័សពេក។

២. ស្រ្ដីវាយលុកពីលើ៖ ក្បាច់មួយទៀត ដែលអនុញ្ញាតឱ្យលិង្គជ្រៀតចូលទ្វារមាសស្រ្ដីរាក់ ៗ គឺក្បាច់ឱ្យស្ត្រី វាយលុកពីលើបុរស។ ក្បាច់នេះ អនុញ្ញាតឱ្យគ្រប់គ្រងលើការវាយលុកជ្រៅ ឬរាក់ ដែលអ្នកចង់ឱ្យបុរសធ្វើ។ សូមចងចាំថា ក្នុងករណីនេះ មិនគួរឱ្យបុរសវាយលុកជ្រៅៗនោះទេ។ ប្រសិនបើអ្នក កំពុងតែចង់បានកូនប្រុសនោះ អ្នកអាចអនុញ្ញាតឱ្យបុរស វាយលុកជ្រៅៗ តាមដែលអាចធ្វើទៅបាន។

ជាថ្មីម្តងទៀត ខណៈពេលដែលគ្មានក្បាច់រួមភេទមួយណា អាចធានាដល់ភេទរបស់ទារកបាន 100 ភាគរយនោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន The Experience Channel និងអ្នកឯកទេសសុខភាពផ្លូវ ភេទនិងស្នេហាដ៏ល្បីឈ្មោះ គឺលោកបណ្ឌិត Dr. Ava Cadell បាននិយាយថា ដើម្បីបានកូនស្រី ស្ត្រីគួររួមភេទវាយលុកពីលើបុរសដើម្បីឱ្យនាងអាចគ្រប់គ្រង ជម្រៅជ្រៀតចូលលិង្គរបស់បុរស។ ជំនួសឱ្យការវាយលុកជ្រៅៗ ដៃគូរបស់អ្នកគួរតែបញ្ចេញទឹកកាមជិតរន្ធទ្វារមាសរបស់អ្នក តាមដែលអាចធ្វើទៅបាន។ ការណ៍នេះ នឹងធ្វើអោយវាកាន់តែពិបាកសម្រាប់មេជីវិតឈ្មោលដើម្បីឈានដល់ស៊ុតរបស់អ្នក ព្រោះវាមានអាយុខ្លីជាងមេជីវិតញី។

២. គេងវាយលុកពីក្រោយ៖  ក្បាច់រួមភេទមួយទៀត ដែលគេជឿថា ជួយឱ្យគូស្វាមីភរិយា បានកូនស្រីនោះ គឺក្បាច់គេងវាយលុកពីក្រោយ ។ ប៉ុន្ដែ ប្រហែលជាស្រ្ដី មិនចូលចិត្ដឱ្យបុរសគេងវាយលុកពីក្រោយនោះទេ។ ដូចក្បាច់រួមភេទ ដែលបានរៀបរាប់ខាងលើដែរ ក្បាច់នេះ អនុញ្ញាតឱ្យលិង្គជ្រៀតចូលក្នុងទ្វារមាសរាក់ ៗតែប៉ុណ្ណោះ ដូច្នេះវាបង្កើនឱកាសដល់មេជីវិតញី អាចឈានទៅដល់ និងធ្វើឱ្យស៊ុត អាចបង្កើតកំណើត ជាដំបូងបាន៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ sheknows