ក្មេងស្រីម្នាក់មានអាយុ៦ឆ្នាំ បានស្នាក់នៅមន្ទីរពេទ្យChachoengsao ដោយសារមាន
ជំងឺស្បែកយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យមានការបារម្មណ៍ថា អាចកើតមានឡើងនៃការឆ្លងរោគ
ស្បែកដែលយើងមិនដឹង មនុស្សជាច្រើនរស់នៅប្រទេសវៀតណាមបានទៅព្យាបាល
នៅប្រទេសថៃ។ការឆ្លងជំងឺរោគស្បែកបានសំលាប់មនុស្ស១៩នាក់និងធ្វើឲ្យប៉ះពាល់
ដល់មនុស្សច្រើនជាង១៧០នាក់ទៀតនៅក្នុងខេត្តQuang Ngai ប្រទេសវៀតណាម។
ទោះបីយ៉ាងនេះក្តី ឪពុកម្តាយនាងអៈអាងថា កូនស្រីរបស់ពួកគេ គឺមិនមានឈ្មោះ
បានបង្ហាញ ថាត្រូវទៅព្យាបាលនៅក្រៅប្រទេសទេ។ រោគសញ្ញានាងបានចាប់ផ្តើម
ចេញស្នាមអុជក្រហមតូចៗលើបាតជើង រាលដាលទៅលើជើង និងបាតដៃរបស់នាង
ដែលឪពុកម្តាយនាងគិតថាគ្រាន់ជាការប្រតិកម្មស្បែក ជាបន្ទាលត្រអាកដែលនៅ
ស្បែក។ ប៉ុន្តែស្ថានភាពជំងឺនាងមិនបានធូរស្រាលទេ បន្ទាប់ពីបានលេបថ្នាំព្យាបាល
ជំងឺបន្ទាលត្រអាក។ នាងធ្លាប់បាននាំទៅមន្ទីរព្យាបាលរោគមួយនៅថ្ងៃសៅរ៍ ហើយ
គ្រូពេទ្យនិយាយថា នាងមានជំងឺនេះឆ្លងពីញាតិលោហិតតៗគ្នា និង សើ្នសុំឲ្យនាងទៅ
ស្នាក់នៅមន្ទីរពេទ្យChachoengsao។ នាងស្ថិតនៅក្រោមការថែរក្សារបស់លោកវិជ្ច
បណ្ឌិតJaruphat Wiboonkullaphan ដែលមិនទាន់រកឃើញនូវមុខសញ្ញានៃជំងឺនាង
នៅឡើយទេ។ រដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោកWitthaya Buranasiri និយាយពី
ម្សិលមិញថា គាត់ស្នើសុំឲ្យមន្ទីរពេទ្យទាំងអស់បន្តការមើលថែរក្សាដោយយកចិត្តទុក្ខ
ដាក់បំផុតលើជំងឺដែលកើតមានឡើងក្នុងប្រទេសវៀតណាម។ រដ្ឋមន្រ្តីបានប្រាប់ទៅ
មន្ទីរពេទ្យទូទាំងប្រទេសឲ្យធ្វើរបាយការណ៍ទៅក្រសួងបើសិនពួកគេបានរកឃើញនូវ
រោគសញ្ញា។ ប្រធានមន្ទីរគ្រប់គ្រងជំងឺលោកPornthep Siriwanarangsan បានសំដែង
ការព្រួយបារម្មណ៍នៃការកើតមានឡើងក្នុងប្រទេសថៃ និយាយថា ជំងឺនេះគឺបានរក
ឃើញថា មានតែនៅក្នុងតំបន់នៃប្រទេសវៀតណាមទេ។

ដោយៈ  វណ្ណៈ
ប្រភពៈ bangkokpost