CamNews

Real Madrid លត់ក្រុមភ្ញៀវ ៨-០ ស្របពេល Man United ត្រូវធ្លាក់ចេញពី Champions League ដោយ​ Wolfsburg

ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United របស់លោក Louis Van Gaal ត្រូវបានធ្លាក់ចេញពីវគ្គចាប់ក្រុមនៃព្រឹត្ដិការណ៍ Champoins League ខណៈដែលត្រូវក្រុមម្ចាស់ផ្ទះ​ Wolfsburg សង្គ្របបានកាលពីយប់មិញត្រឹមលទ្ធផលពិន្ទុ ៣-២។

Wolfsburg បានផ្ដាច់ដង្ហើមចុងក្រោយ​របស់ Man United ក្នុងទឹកដីខ្លួនឯង ក្រោមលទ្ធផលពិន្ទុ ៣-២ ដោយកីឡាករ Aparecido Rodrigues រកបានពីរគ្រាប់នៅនាទីទី ១៣, ៨៤ និងមួយគ្រាប់ទៀត ដោយកីឡាករ ​Vieirinha នៅនាទីទី ២៩។ ចំណែក Man United រកគ្រាប់បាល់បាន ២គ្រាប់ដោយកីឡាករ Martial នៅនាទីទី ១០ និង កីឡាករ Guilavogui​ បញ្ចូលទីដោយខ្លួនឯង នៅនាទីទី ៨២។ សរុបសេចក្ដីមក Man United អស់​ឱកាស​ប្រជែងបង្ហាញមុខក្នុង​ព្រឹត្ដិការណ៍ Champions League ក្នុងរដូវកាលនេះ។

ស្របគ្នាក្នុងពេលតែមួយផងដែរ បើក្រឡេកមកមើលខាង ក្លឹបជើងខ្លាំងក្នុងទឹកដីអេស្ប៉ាញវិញ Real Madrid បាន​បំបាក់ក្រុមភ្ញៀវ Malmö FF យ៉ាងទក់សាច់ក្រោមលទ្ធផលពិន្ទុ ៨-០។

Real Madrid បានបើកទ្វារស្វាគមន៍ ក្រុមភ្ញៀវ Malmö FF កាលពីយប់មិញ ក្នុងព្រឹត្ដិការណ៍​ Champions League ដោយបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ រកគ្រាប់បាល់បានដលទៅ ៨គ្រាប់ ដោយកីឡាករ Banzima ចំនួន ៣គ្រាប់នៅនាទីទី ១២,​ ២៤, ៧៤ ចំណែក Ronaldo វិញរកបានដល់ទៅ ៤គ្រាប់គឺនៅនាទីទី ៣៩,​ ៤៧, ៥០, ៥៨ និងមួយគ្រាប់ទៀត ដោយកីឡាករ Kovacic នៅនាទីទី ៧០។

Ronaldo នៅតែបន្ដជាប់ឈ្មោះជាកំពូលកីឡាករឆ្នើមដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ប្រចាំព្រឹត្ដិការណ៍ Champions League ជាពិសេស ក្នុងវគ្គចាប់ក្រុមតែម្ដង ខណៈដែល ១១ការប្រកួត កីឡាករអាចរកគ្រាប់បាល់បានដល់ទៅ ១០គ្រាប់ ។

Real Madrid ត្រូវធានាបាន នឹងឈានជើងចូលទៅកាន់វគ្គជម្រុះផ្ដាច់ព្រ័ត្រ ស្របពេលដែលក្លឹប Malmö FF របស់ប្រទេសស្វីស កំពុងតែធ្លាក់មកដល់បាតតារាង ។

គូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់​ Rafael Benitez នេះគឺជាលើកទី២ ហើយដែលក្រុមរបស់គាត់ដឹកនាំ អាចបំបាក់ដៃគូរបាន ៨-០ តាំងតែពីគាត់គ្របគ្រងក្នុងក្លឹប Liverpool ក្នុងឆ្នាំ ២០០៧ ។

<object width="500" height="300" data="http://www.youtube.com/v/aXNql2ABicw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/aXNql2ABicw&rel=1" /></object>

<object width="500" height="300" data="http://www.youtube.com/v/DuC9sBkdIzA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/DuC9sBkdIzA&rel=1" /></object>