CamNews

បុរសម្នាក់បើករថយន្តទំនើបបុកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ និងរងរបួស នៅផ្លូវនរោតម្ត

(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួស ខណៈ​រថយន្តរងការខូចខាតធ្ងន់ហើយ ចំណែកទ្រូងផ្លូវខូចខាតច្រើនកង់ បណ្តាលមកពីបុរសជាម្ចាស់រថយន្តខាងលើ បើកទៅបុក ទ្រូងផ្លូវនៅតាមបណ្តោយផ្លូវព្រះនរោត្ត ជិតមុខអគ្គស្នងការដ្ឋាននគរបាលជាតិ នាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមប្រជាពលរដ្ឋ ដែលឃើញហេតុការណ៌បានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្ត Nissan Navara មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8890 បើកបរដោយបុរសម្នាក់ ចុះពីស្ពានអាកាសក្បាលថ្នល់ល្បឿនយ៉ាងលឿន ក្នុងគោលបំណងទៅវិមានឯករាជ្យ តែមិនទាន់ដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៌ បើកទៅបុកទ្រូងផ្លូវបណ្តាលឲ្យរងរបួសខ្លួន និងខូចខាតរថយន្ត យ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយកើតហេតុម្ចាស់រថយន្តបង្ក ពិតជាមានសំណាងជាង ម្ចាស់រថយន្តផ្សេងៗណាស់ ដែលបើកបុកទ្រូងផ្លូវជារបស់រដ្ឋហើយ មិនត្រូវបានសមត្ថកិច្ចរាយការណ៌ ទៅចរាចរណ៍ក្រុងឲ្យមកយកទេ គឺត្រឹមតែម្ចាស់រថយន្ត ហៅរថយន្តស្ទួចមកយកទៅជួសជុល ដោយខ្លួនឯងតែប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី