CamNews

សូ ដានីតា រអៀស​ខ្លួន​នឹង​សម្ដី​របស់ ដេននី ខ្វាន់ ជុំវិញ​រឿង​បុណ្យ​សព​ រាជ បូរី

(ភ្នំពេញ)៖ ខណៈដែលពិធីបុណ្យខួប គំរប់៧ថ្ងៃរបស់សព អតីតតារាសម្តែង និងចម្រៀងរបស់ផលិ​តកម្មក្លាស៊ីក លោក រាជ បូរី កាន់តែកៀកចូលមកដល់ នាថ្ងៃទី២១ខែមេសា ឆ្នាំ២០១៦ស្អែកនេះ គេសង្កេតឃើញ មានវត្តមានតារាស្រី-ប្រុសរបស់ខ្មែរ មួយចំនួនបានធ្វើការសរសេរ​ប​ង្ហោះ ​ប្រកូកប្រកាស ប្រាប់ពីដំណឹង ព្រមអំពាវនាវស្នើ​ឲ្យអ្នកសិល្បៈ រួមអាជីពទៅចូលរួម នៅ​ក្នុងកម្ម​វិធីបុណ្យសព អតីតតារាប្រុសខាងលើ ឲ្យបានច្រើនកុះករ។

ទន្ទឹមនឹងគ្នានេះដែរ តារាសម្តែងស្រីជាប់ងារ ជាកំពូលតារាសិចស៊ី ប្រចាំឆ្នាំ កញ្ញា ដេន​នី ខ្វាន់ នៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់នាង ក៏ត្រូវបានគេសង្កេតឃើញមានសរសេរ បង្ហាញ​ពី​អារម្មណ៍ សោកស្តាយ និងបានប្រកូកប្រកាស ដល់សិល្បករ-សិល្បការិនីទាំងអស់ ទៅចូល​រួម​ក្នុងកម្មវិធីនេះផងដែរ ដោយនាងលើកឡើងថា «សូមចូលរួមរំលែកទុក្ខផង...។ សូមទោស ខ្ញុំចង់និយាយរឿងមួយ គឺខ្ញុំឆ្ងល់ណាស់ម៉េចស្រុកខ្មែរយើង មិនសូវគាំទ្រសិល្បៈគ្នាឯងអ៉ីចឹង..!»។

តារាសម្តែង និយមស្លៀកពាក់សិចស៊ី ខើចលើខើចក្រោមនាង ដេននី ខ្វាន់ បានបន្តថា «ហេតុអ្វីពេលតារាថៃស្លាប់ ម្នាក់ៗ​ដាក់រូបកាន់ទុក្ខនឹង Share ស្ទើរពេញ ប្រទេស តែដល់ពេលតារាប្រចាំប្រទេស(ប្រទេសខ្លួនឯង)ស្លា​ប់វិញ បែរជាគ្មានអ្នកអើពើ ឬខ្វល់ខ្វាយបន្តិចសោះ សូម្បីតែទៅចូលរួមរំលែកទុក្ខ ក៏មិនទៅដែរ ខ្ញុំខ្មាសគេជំនួស ព្រោះអត់មានឃើញថៃណា មកចូលរួមរំលែកទុក្ខ ឬ Shareដូចដែ​ល​ខ្មែរយើង បានធ្វើផង...ហើយម្នាក់ៗតែងតែនិយាយថា ខ្ញុំខែ្មរស្រឡាញ់ខ្មែរ ប៉ុន្តែមិនដែលធ្វើបានដូចសម្តីទេ.!»។

ដេននី ខ្វាន់បន្តទៀតថា «និយាយត្រង់ចុះ ខ្ញុំស្រឡាញ់នឹងគាំទ្រ សិល្បៈខ្មែរណាស់ គឺមិនថា តារាសម្តែងឬចម្រៀង..ខ្មែរអើ​យល្មមភ្ញាក់ខ្លួនហើយ កុំងប់ងល់នឹងតារាស្រុកគេពេក ខ្ញុំនិយាយនេះ មិនមែនហាមមិនឲ្យគាំទ្រសិល្បៈស្រុកគេទេ តែគ្រាន់តែចង់ដាស់តឿន អ្នកងប់ងល់មួយចំនួន តែប៉ណ្ណោះ ព្រោះថៃវាមិ​នដែលមកខ្វល់ខ្វាយ នឹងខ្មែរយើងទេ..»។​

យ៉ាងណាមិញ បន្ទាប់ពីឃើញការបង្ហោះសារបែបនេះ ពីសំណាក់តារាសម្តែង នាង ដេននី ខ្វាន់ ភ្លា​មៗនោះ គេសង្កេតឃើញតារាសម្តែង នាងសូ ដានីតា បានចេញមុខ ប្រតិកម្មឆ្លើយតបចំពោះ​ការ លើកឡើងនោះថា «គំនិតខុសទាំងស្រុងម្នាក់ៗ គេជាប់នៅស្រុក ហើយកៀកនឹងចូលឆ្នាំទៀ​ត យើងខ្ញុំបាននិយាយគ្នាហើយ នឹងទៅចូលរួម បុណ្យ៧ថ្ងៃ សូមកុំគិតច្រើនពេក គិតត្រូវមិនអីទេ នេះគិតខុសស្រឡះ យើងខ្ញុំក៏មានបេះដូងដែរ»។

សូមបញ្ជាក់ថា តារាចម្រៀងប្រុសរបស់​ផលិតកម្ម​ក្លា​ស៊ី​ក លោក ​រាជ បុរី បានទទួលមរណភាព កាលពី​ថ្ងៃ​ទី​១៦ ខែមេ​សា ឆ្នាំ២០១៦​ដោយសារហេតុការណ៍គ្រោះថ្នាក់ ​ក្រឡាប់​រថយន្ត​នៅ​ប៉ោយ​ប៉ែ​ត បន្ទា​ប់ពីរូបលោក និងតារាប្រុស-ស្រីប្រមាណ៣នាកផ្សេងទៀត ធ្វើដំណើរត្រឡប់មកពីកន្សា​ន្ត នៅ​ប្រទេ​សថៃ។ បើតាមប្រភពពីអ្នកសិល្បៈ រួមអាជីពជាមួយពិធីបុណ្យខួបគំរប់៧ ថ្ងៃរបស់លោ​ក រាជ បុរី ត្រូវប្រារព្ធធ្វើឡើង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ នៅបរិវេណ វត្តចា​ក់អង្រែ​ក្រោ​ម៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង