CamNews

ម្សៅ​ទ្រនាប់ និង​ម្សៅ​ផាត់ ៖ អ្នក​ប្រហែល​មិនទាន់ ដឹង​ច្បាស់

ម្សៅ​ទ្រនាប់ និង​ម្សៅ​ផាត់ គឺ​ជំហាន​ទាំងពីរ​សំខាន់​ក្នុងការ​ផាត់មុខ​ប្រចាំថ្ងៃ ប៉ុន្ដែ មិន​ប្រាកដថា អ្នក​បាន​យល់ច្បាស់ និង​ត្រឹមត្រូវ​អំពី​វា។

ម្សៅ​ទ្រនាប់ តាមពិត​គឺជា​ប្រភេទ​ក្រែ​ម​បំប៉ន​ធម្មតា ម្សៅ​ទ្រនាប់ តែង​បង្កើតជា​ស្រទាប់​ស្ដើង ថ្លា​មួយ នៅលើ​ស្បែក វា​គ្រាន់​តែមាន​បន្ថែម​ពន្លឺ​ពណ៌​បន្ដិច​ដើម្បី​ជួយ​ឱ្យ​ស្បែក​បាន​ភ្លឺ និង​ធ្វើឱ្យ​ផ្ទៃមុខ​ស្រស់​ស្រាយ ប៉ុន្ដែ ម្សៅ​ទ្រនាប់ មិនអាច​បិទបាំង​ចំណុច​ខ្វះខាត​នៅលើ​ស្បែក មិន​ដូច​ទៅនឹង​ម្សៅ​ផាត់ តែ​វា​ជា​ជំហាន​ដំបូង ដើម្បី​ជួយ​ឱ្យ​ការប្រើ​ម្សៅ​ផាត់​ពីលើ មាន​ប្រសិទ្ធិភាព។ ម្សៅ​ទ្រនាប់ មាន ៣ប្រភេទ គឺ ប្រភេទ​រាវ ប្រភេទ​ភក់ និង​ប្រភេទ​ម្សៅ ប៉ុន្ដែ​ប្រភេទ​ពីរ​ខាងដើម មាន​ការនិយម​ច្រើន​ជាង។

ចំណែក​ផាត់ គឺជា​ផលិតផល​ដែល​ត្រូវបាន​យកមក​ផាត់​ពីលើ​ម្សៅ​ទ្រនាប់ ដើម្បី​ជួយ​ឱ្យ​ស្បែក​មុខ​កាន់តែ​ម៉ត់​រលោង ហើយ​វាទ​ទួលបាន​ការនិយម​ប្រើប្រាស់​ពី​សំណាក់​នារី​គ្រប់រូប ដោយសារតែ​វា​ជួយ​ឱ្យ​ស្បែក​មុខ​បាន​ស្រស់ស្អាត និង​ជួយ​លាក់បាំង ឬ​បំបាត់​ស្នាម​នានា ដូច​ជាមុន​ជាដើម ដើម្បី​ស្បែ​កបាន​ម៉ត់​រលោង។ ជាង​នេះ ម្សៅ​ផាត់​តែងតែ​ឆាប់​ស្ងួត​ជាង​ម្សៅ​ទ្រនាប់ ដូច្នេះ​នៅពេល​ផាត់​គឺ​ត្រូវ​ប្រើពេល​តិចជាង​ការ​ផាត់ម្សៅ​ទ្រនាប់។

ការជ្រើសរើស​ម្សៅ​ផាត់ គឺ​គួរ​ជ្រើស​យក​ប្រភេទ​ដែលមាន​ពណ៌​ដូច ឬ​ស្រដៀង​នឹង​សម្បុរស្បែក​របស់​អ្នក ឬ​ពណ៌​ភ្លឺ​ជាង​មួយកម្រិត។ ម្យ៉ាងទៀត ទាំង​ម្សៅ​ទ្រនាប់ ម្សៅ​ផាត់ គឺ​គួរតែ​ប្រើ​ប្រភេទ​ដែល​សម​នឹង​ស្បែក ឧទាហរណ៍​ដូច ស្បែក​ខ្លាញ់ ស្បែក​ស្ងួត និង​មាន​សារធាតុ​ការពារ​កំដៅថ្ងៃ (SPF)។

ម្សៅ​ទ្រនាប់ និង​ម្សៅ​ផាត់ ខុសគ្នា​នៅត្រង់ថា ៖ ម្សៅ​ទ្រនាប់​ភាគច្រើន តែង​មិនមាន​ពណ៌ និង​មាន​លក្ខណៈ រាវ​ជាង​ម្សៅ​ផាត់ រីឯ​ម្សៅ​ផាត់ មាន​លក្ខណៈ​ខាប់​ជាង និង​មាន​ពណ៌​ក្រាស់​ជាង​ម្សៅ​ទ្រនាប់។ ម្សៅ​ផាត់ មាន​ប្រសិទ្ធិភាព​ក្នុងការ​បិទបាំង​ចំណុច​អវិជ្ជមាន​នៅលើ​ផ្ទៃមុខ បានល្អ​ជាង​ម្សៅ​ទ្រនាប់។

អ្នក​ក៏​អាចបង្កើត​ម្សៅ​ទ្រនាប់​ដោយ​ខ្លួនឯង ដោយ​ការ​លាយ​បញ្ចូល​គ្នា រវាង​ម្សៅ​ផាត់ និង​ក្រែ​ម​បំប៉ន​ស្បែក។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Makeup បែប​ភ្លឺ​រលោងស្អាត​ ដូច​តារា​ភាព​យន្ដ​កូរ៉េខាង​ត្បូង

វិធីផាត់ភ្នែក និង តុបតែងរោមភែ្នក ចូលក្នុងកម្មវិធីពិសេសៗ

អាយុ ៤១ ឆ្នាំហើយនៅតែមានសម្រស់ដូច ២០ ឆ្នាំ!

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Ourvanity/ misskh