ភ្នំពេញ៖ កញ្ញា សុខ ពិសី តារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ដែលកំពុងតែមានសន្ទុះ ការងាររីកចម្រើន ច្រើនជាងមុននោះ នាងបានបង្ហើបឲ្យដឹងថា នាងត្រូវបានខាងក្រុមហ៊ុន មួយទាក់ទងហៅ ទៅសម្តែង នៅប្រទេសថៃ ប្រមាណ១សប្តាហ៍ ប៉ុន្តែនាងនៅ មិនទាន់ច្បាស់ថា ចេញទៅឫយ៉ាងណាទេ ព្រោះថាកំពុងស្ថិតនៅក្នុងភាព ស្រពិចស្រពិលនៅឡើយ ។

ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទស្រីស្អាតច្រមុះស្រួច មានឈ្មោះល្បីរន្ទឺ កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ មានគេទាក់ទងហៅ ថតនិងចុះខនសឺតច្រើនស្ទើរ តែគ្មានពេល សម្រាក់ទៅហើយ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានក្រុមហ៊ុននៅប្រទេសថៃមួយ បានទាក់ទងហៅនាងចេញទៅសម្តែងរយៈពេល ប្រហែល១សប្តាហ៍ តែនាងមិនទាន់សម្រេចចិត្តថា ទទួលទេ ព្រោះស្ថិតនៅក្នុងការចចារគ្នា ពីពេលវេលាសិន ។

តារាចម្រៀងរូបស្រស់សោភា កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងទៀតថា សម្រាប់គម្រោង ចេញទៅច្រៀងនៅថៃ គឺនាងមិនទាន់បានសម្រេចចិត្ត យ៉ាងណាឡើយ ព្រោះថានាងនិង ក្រុមហ៊ុនកំពុងតែចរចាគ្នាដោយនាង ចង់ទៅរយៈពេល ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ មិនអាចទៅយូរចោល ការងារក្នុងស្រុកបានទេ តែទោះជាយ៉ាងណា ខាងក្រុមហ៊ុន នៅមិនទាន់ឆ្លើយតបថា យ៉ាងណាទេ ហេតុដូច្នេះគម្រោងនេះ គឺមិនទាន់ច្បាស់ ស្ថិតនៅក្នុងភាព ស្រពិចស្រពិលនៅឡើយ ប្រសិនចេញទៅត្រឹម២-៣ថ្ងៃ នាងអាចទៅបានតែ បើយូរគឺមិនអាចទៅបានទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល