CamNews

បុរសខ្លាំងហ្វីលីពីន លោក Duterte នឹងដឹកដៃស្តេចប្រដាល់ពិភពលោក Pacquiao មកជួបសម្តេចហ៊ុនសែន នៅស្រុកខ្មែរ

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ហ្វីលីពីន មាត់ឆៅ ចិត្តខ្លាំង ដែលត្រូវបានគេស្គាល់ថា បុរសខ្លាំង ហ្វីលីពីន លោក Duterte Rodrigo នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកាន់កម្ពុជា ក៏ដូចជា សឹង្ហបុរី អំឡុងសប្តាហ៍ក្រោយនេះហើយ ចន្លោះថ្ងៃទី ១៣ ដល់ ១៦ ធ្នូ ២០១៦ ។

ប្រភពសារព័ត៌មានគូសបញ្ជាក់ឲ្យដឹងថា លោក Rodrigo ធ្វើទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី ១៣ និង ១៤ ធ្នូ ខណៈលោកនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហ បុរី នៅថ្ងៃទី ១៥ និង ១៦ ធ្នូ នេះបើយោងតាមសម្តីអ្នកនាំពាក្យ ក្រសួងកិច្ចការបរទេស លោក Charles Jose ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា លោក Rodrigo បច្ចុប្បន្នភាព កំពុងតែបន្តដំណើរ ទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់ ទៅកាន់បណ្តាប្រទេសតំបន់អាស៊ាន ដើម្បីបំពេញកាតព្វកិច្ច ក្នុង នាមជាប្រមុខរដ្ឋ ប្រទេសដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ។ ហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ាន ២០១៧ ។

ទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា លោក Rodrigo នឹងចូលបង្គំគាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណាព្រះ​បាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក៏ដូចជា ចូលជូបសម្តែងការគួរសម ជាមួយនឹងនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន ដូចគ្នាដែរ។ ច្រើនជាងនេះទៅទៀត លោក Rodrigo នឹងជួបប្រជុំជាមួយនឹងសហគមន៍ហ្វីលីពីន នៅកម្ពុជា ខណៈពលរដ្ឋហ្វីលីពីន​ ច្រើនជាង ៥០០០នាក់ កំពុងតែ រស់នៅ និងបំពេញការងារ នៅ កម្ពុជា ។

ទន្ទឹមនឹងព័ត៌មានខាងដើម ទាក់ទិននឹងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ប្រធានាធិបតី ហ្វីលីពីន លោក Duterte Rodrigo នៅព្រះរាជាណាចក្រកម្ពុជា ងាកក្រឡេកទៅមើលគណនី ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ជា​រដ្ឋ​មន្ត្រី​​ទ​ទួល​ប​ន្ទុក​អ​ម​ដំ​ណើ​រប្រតិ​ភូ​ប្រ​ធានា​ធិប​តី​ហ្វី​លី​ពី​ន​ បានផូសបង្ហើបឲ្យដឹងថា លោក Rodrigo នឹងដឹកដៃ កីឡាករប្រដាល់ លំដាប់ពិភពលោក Manny Pacquiao មកកម្ពុជា ដូចគ្នា ខណៈអត្ថន័យជារួម ដែល លោក ខៀវ កាញារីទ្ធ បានបង្ហោះនោះ មានអត្ថន័យឲ្យដឹងថា ៖ លោកប្រធានាធិបតីហ្វីលីពីន ឌុយទែកតេ ល្បីហើយ តែពេលមកកម្ពុជា គាត់នាំអ្នកល្បីមួយទៀតមកជាមួយ គឺព្រឹទ្ធសមាជិក ប៉ាគីវ អ្នកប្រដាល់ល្បីឈ្មោះពិភពលោក ។ ពិតជាគណៈប្រតិភូល្បីល្បាញមែនហើយលើកនេះ ហើយជាការរីករាយមួយសំរាប់កម្ពុជាផងដែរ ៕

ដោយ ៖​ កុសល