ហេតុអ្វីសុដន់របស់ខ្ញុំលូតលាស់មិនស្មើគ្នា? តើមានដំណោះស្រាយ ដើម្បីឱ្យតូច ឬធំស្មើគ្នាបានទេ?

វាជារឿងធម្មតានោះទេ កាលដែលមានសុដន់ទំហំ មិនប៉ុនគ្នា ។ ក្មេងស្រី ឬស្រ្ដីវ័យកណ្ដាលភាគច្រើន ជួបរឿងបែបនេះ ។

ប្រសិនបើប្អូនស្រី ទើបតែផ្ដើមលូតលាស់សុដន់នោះ សុដន់ម្ខាងអាចធំលូតលាស់លឿនជាងសុដន់ម្ខាងទៀត។ ភាពខុសគ្នារវាងទំហំសុដន់នេះ អាចដោះស្រាយឱ្យធំស្មើគ្នាបាន ។ ក៏ប៉ុន្ដែភាពខុសគ្នារវាងសុដន់នេះ គឺជារឿងធម្មតាបំផុត បើទោះជាវាបានលូតលាស់ពេញលេញហើយក្ដី ។

ប្រសិនបើសុដន់ទំហំមិនស្មើគ្នានេះ ធ្វើឱ្យប្អូនមិនសប្បាយចិត្ដ ប្អូនអាចពាក់អាវទ្រនាប់កល់បន្ថែម ឬញាត់ប៉ង់ពិសេស(Special insert in your bra) ចូលទៅក្នុងអាវទ្រនាប់ម្ខាង ដែលមានសុដន់តូចនោះ។ វិធីនេះ នឹងធ្វើឱ្យសុដន់របស់ប្អូនធំស្មើគ្នា ។ អ្នកលក់អាវទ្រនាប់ អាចផ្ដល់យោបល់ឱ្យប្អូនជ្រើសរើសអាវទ្រនាប់ ដែលត្រូវនឹងប្អូន ។ កុំខ្មាស់អៀនអី ត្រូវមានភាពប្រាកដប្រជា ព្រោះថា អ្នកលក់អាវទ្រនាប់ក៏ធ្លាប់ជួយអ្នកផ្សេង ដែលមានបញ្ហាដូចប្អូនដែរ ។

ប្រសិនបើប្អូន នៅតែមានអារម្មណ៍មិនសប្បាយចិត្ដចំពោះទំហំសុដន់របស់ប្អូន សូមធ្វើការប្រឹក្សាជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរោគស្រ្ដី។ អ្នកជំនាញទាំងនោះ អាចធានាអះអាងប្រាប់ប្អូនថា សុដន់របស់ប្អូនគឺធម្មតា ពុំមានបញ្ហាអ្វីនោះទេ ហើយពួកគាត់នឹងពិភាក្សាជាមួយប្អូនអំពីជម្រើសដោះស្រាយរបស់ប្អូន ។ វិធីតែមួយគត់ ដើម្បីកែប្រែទ្រង់ទ្រាយសុដន់របស់ប្អូនជារៀងរហូត គឺតាមរយៈការវះកាត់កែសម្ផស្ស។ វេជ្ជបណ្ឌិតភាគច្រើនណែនាំថា នារីត្រូវរង់ចាំរហូតដល់សុដន់របស់នាងលូតលាស់ពេញលេញសិន(អាយុ ប្រហែល ២០ ឆ្នាំ) មុនពេលពិចារណាដល់ការវះកាត់កែសម្ផស្ស ៕

ត្រួតពិនិត្យឡើងវិញដោយ៖ វេជ្ជបណ្ឌិត Amy W. Anzilotti, វិច្ឆិកា ២០១៨

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Kidshealth