CamNews

រឿង Mourinho ត្រូវបានបណ្ដេញចេញពីក្លឹប ល្បីខ្លាំងជាង រឿង Star Wars ទៅទៀត

ព័ត៌មានកីឡា៖ លោក Jose Mourinho ទើបតែត្រូវបានបណ្ដេញចេញពីក្លឹប Chelsea កាលពីយប់មិញ ធ្វើឲ្យ​មហាជននិង អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះដំណឹងមួយនេះ រហូតមានការផ្ទុះឡើងនូវ ទិន្ន័យអ្នកប្រមាញ់ព័ត៌មានក៏ច្រើនផងដែរ លើបណ្ដាញអ៊ីនធើណេត ជាពិសេសលើ Google និង Twitter។ តូរលេខ​តាមការបង្ហាញឲ្យដឹង​តាមរយៈគេហទំព័រព័ត៌មាន កីឡា ESPN ចុះផ្សាយថា មានកម្រិតខ្ពស់ជាង ទិន្ន័យអ្នក​គាំទ្រខ្សែភាពយន្ដ ហូលីវូត មួយដែលកំពុងតែល្បីគឺ Star Wars (សង្គ្រាមភពផ្កាយ) ទៅទៀត ។

Star Wars ដែលជាខ្សែភាពយន្ដហូលីវូតខ្នាតធំ កំពុងតែល្បីល្បាញខ្លាំងលើពិភពលោក និងលើប្រព័ន្ធអ៊ីនធើណេតនោះ ពេលនេះស្របជា​មួយគ្នាផងដែរ ប្រជាប្រិយភាពរបស់លោក Mourinho មិនចាញ់នោះទេ តាមការបង្ហាញប្រេកង់ របស់ Google គឺលោក Mourinho មានទិន្ន័យអ្នកចាប់អារម្មណ៍ខ្ពស់ជាង។ ប្រធានបទ Mourinho បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការរុករក លើគេហទំព័រ Google រយៈពេល ២០​នាទី ដែលអាច​លើស​ទិនន័យ ប្រធានបទ Star Wars ។ ដូច្នេះសរបង្ហាញឲ្យដឹងថា ការសម្រេចចិត្ដរបស់ ក្លឹប Chelsea បណ្ដេញលោក Mourinho ចេញពិតជាមានឥទ្ធិពលខ្លាំងមែន។

បើនិយាយពីសង្គម Twitter វិញ ឈ្មោះលោក Mourinho ត្រូវបាន គេ Mention រាប់រយនាក់ ច្រើនជាង ការ Mention រឿង Star Wars ៤ដង។ កន្លងមកទិន្ន័យអ្នករង់ចាំតាមដានទស្សនាខ្សែភាពយន្ដមួយនេះ គឺ មិនតិចនោះទេ អស់រយៈពេលជាច្រើខែ ប៉ុន្ដែសម្រាប់ពេលនេះ លោក Jose Mourinho តែមួយពេល ច្រើនជាង​ការរង់ចាំរយៈពេលយូរទៅទៀត ។​