មិនគួរអោយជឿ ៖ ក្រុមវេជ្ជបណ្ឌិត បានធ្វើការវះកាត់យកចេញនូវខ្មៅដៃពីក្នុងក្បាលបុរស
ម្នាក់ បន្ទាប់ពីគាត់បានរស់នៅ ខណៈមានវាដល់ទៅ ១៥ ឆ្នាំក្នុងក្បាល ដោយមិនខ្លួន នេះ
បើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័របរទេស spy ដែលទើប
តែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

បុរសវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានគេជឿថា បានរងរបួសកាលពីកុមារភាព ដែលជាហេតុ
នាំអោយខ្មៅដៃមួយនោះ បានបង្កប់ជាប់ នៅក្នុងលលាដ៍ក្បាលរបស់គាត់។ ជាច្រើនឆ្នាំ
បន្ទាប់មក បន្ទាប់ពីមានការឈឺចាប់ក្បាល ផ្តាសាយ ក៏ដូចឈឺភ្នែកនោះ បុរសជនជាតិ
អាហ្វានីស្ថាន សុំមិនបញ្ជេញឈ្មោះរូបនេះ ក៏សំរេចចិត្តទៅជួបវេជ្ជបណ្ឌិត។

បន្ទាប់ពីធ្វើការស្គេន កាលពីអំឡុងឆ្នាំ ២០១១ មន្ទីរពេទ្យសកលវិទ្យាល័យ Aachen (Aac-
hen University Hospital) មានទីតាំងក្នុងប្រទេស អាល្លីម៉ង់ បានបញ្ជាក់អោយដឹង ពួកគេ
បានរកឃើញខ្មៅដែ ប្រវែង ១០ ស.ម នៅក្នុងលលាដ៏ក្បាលរបស់គាត់។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្ថែមអោយដឹងផងដែរថា បន្ទាប់ពីមានការវះ
កាត់ ដែលប្រកបទៅដោយជោគជ័យ បុរសម្នាក់នោះ ត្រូវបានសម្រាកព្យាបាល និង មិន
មានបញ្ហាសុខភាពអ្វីផ្សេងទៀតនោះទេ។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Mathias Brandstaedter អ្នកនាំពាក្យផ្ទាល់របស់
មន្ទីរពេទ្យអះអាងអោយដឹងថា អ្វីៗនឹងបានជាក់ច្បាស់ ខណៈពេលដែលនឹងមានសន្និ
សិទកាសែតវេជ្ជសាស្រ្តមួយ នាសប្តាហ៍នេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ mirror