(អូទ្រីស)៖ ស្ត្រីម្នាក់រស់នៅ ប្រទេសអូទ្រីស មានការតក់ស្លុតជាខ្លាំង បន្ទាប់ពីនាងខាំ ចេកបម្រុងនឹងបរិភោគ ស្រាប់តែមើលទៅសុទ្ធតែស្នាមឈាម ធ្វើឲ្យនាងស្រែក ដោយអារម្មណ៍រន្ធត់ជាខ្លាំង។

Sanja អាយុ៣៤ឆ្នាំ រស់នៅទីក្រុង Vienna និយាយថា នាងបានទៅផ្សារទំនើបនៅក្បែរផ្ទះ ហើយក៏បានទិញចេកមួយស្និត មកទុកបរិភោគ ស្រាប់តែពេលបកវារៀបនឹង ដាក់ចូលមាត់ទៅហើយ នាងក៏ក្រឡេកមើលសាច់ចេកសុទ្ធតែ ស្នាមក្រហមដូចឈាមអ៉ីចឹង ធ្វើឲ្យ Sanja មិនហ៊ានបរិភោគឡើយ រួចក៏កាន់ចេកនោះត្រឡប់ ទៅរកអ្នកគ្រប់គ្រងផ្សារទំនើបវិញ ដើម្បីឲ្យគេយកវាទៅពិនិត្យមើល។

អ្នកជំនាញជឿថា ផ្លែចេកអាចនឹងត្រូវគេចាក់ថ្នាំរុក្ខជាតិម្យ៉ាង ចូលទៅដែលគេឲ្យឈ្មោះថា Nigrospora ហើយពេលដែលមនុស្សបរិភោគវា ចូលទៅនឹងកើតអាការៈក្អួតចង្អោរ មិនខាន តែមិនគ្រោះថ្នាក់ ដល់ជីវិតទេ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង