CamNews

ISIS កាត់ក្បាល សកម្មប្រយុទ្ធ របស់ខ្លួន ១០ នាក់ ដោយចោទថា "ក្បត់អង្គការ ព្រោះរត់ចោលជួរ"

ព័ត៌មានអន្តរជាតិ ៖ ​របាយការណ៍ គូសបញ្ជាក់អោយដឹងថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS សម្រេចកាត់ផ្តាច់ក្បាល សមាជិកក្រុមសកម្មប្រយុទ្ធរបស់ខ្លួនដល់ទៅ ១០នាក់នៅពីមុខសាធារណ ជន ដោយចោទពីបទក្បត់អង្គការ តាមរយៈការរត់ចោលជួរ ។

តុលាការ ISIS ដែលមានឈ្មោះថា Sharia អោយដឹងថា អង្គការរបស់ខ្លួន បានរកឃើញ​ ក្រុមសកម្ម ប្រយុទ្ធទាំងនេះ មានទោសកំហុសខ្លាំងនោះគឺ ក្បត់អង្គការ ដោយរត់ចេញពីវាយប្រយុទ្ធ នៅឯសម រភូមិមុខ នាភាគខាងជើង ប្រទេស អ៊ីរ៉ាក់ នាទីក្រុង Mosul ផ្ទាល់តែម្តង ។ បណ្តា សកម្មប្រយុទ្ធទាំង ១០នាក់នេះ បានរត់ចោលជួរ អំឡុងពេលដែលមានការប៉ះទង្គិច រវាងក្រុមជីហាត  និង   កងកម្លាំង ប្រឆាំង ក្រុម Kurdish Peshmerga ។

ជាការពិត បើយោងតាមការដកស្រង់ ពីសេចក្តីរាយការណ៍អោយដឹងថា ៖  ថ្ងៃ អាទិត្យកន្លងទៅនេះ ISIS បានសម្រេចកាត់ផ្តាច់ក្បាលក្រុមសកម្មប្រយុទ្ធដល់ទៅ ១០ នាក់ នៅ   ទីសាធារណៈ ក្នុងក្រុង Baa’j ខណៈមានក្រុម ISIS ចូលរួមទស្សនាដល់ទៅរាប់រយនាក់។ តុលាការ   ISIS ដែលមានឈ្មោះ ថា Sharia នោះអោយដឹងថា ខ្លួនបានសម្រេចចិត្ត កាត់ទោសកាត់ផ្តាច់ក្បាល   សមាជិក ISIS ទាំង ១០នាក់នៅពីក្រុម ISIS រាប់រយនាក់យ៉ាងដូច្នេះ ពីព្រោះតែ  ចង់ព្រមាន   សមាជិកឯទៀត កុំចេះតែ ហ៊ានក្នុងការរត់ចោលជួរ ដោយគ្មានការអនុញ្ញាតពីមេដឹកនាំ យោធារបស់ពួកគេ ។

ក្នុងចំណោម ១០ នាក់ដែលត្រូវកាត់ផ្តាច់ក្បាល ក្នុងនោះសកម្មប្រយុទ្ធ ៦ នាក់ មានដើមកំណើតជា ជនជាតិស៊ីរី ខណៈ​ ៤ នាក់ផ្សេងទៀតមានដើមកំណើតមកពីបណ្តា  ប្រទេស លោកខាងលិច ។ គួរ រំឮកថា នេះមិនមែនជាលើកទី ១ នោះទេ ដែល ISIS កាត់ផ្តាច់ក្បាល សមាជិក  សកម្មប្រយុទ្ធរបស់ ខ្លួននៅទីសាធារណៈ ដើម្បីជាការព្រមានដល់អ្នកដទៃ អោយស្តាប់បង្គាប់បញ្ជា កុំបីខានពោលកាល ពីអំឡុងខែមុននេះផ្ទាល់តែម្តង ISIS បានសម្លាប់កាត់  ក្បាល  ក្រុម សកម្មប្រយុទ្ធរបស់ខ្លួនដល់ទៅ ៧៣នាក់ ដោយចោទថា ក្បត់អង្គការ ដោយរត់ចោលជួរ ពេលប្រយុទ្ធនៅសមរភូមិមុខ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ news.com.au